Sponsor
រិទ្ធី

លោក ម៉ម សូណង់​ដូ​ អតី​ត​ប្រធា​ន​គណបក្ស​សំ​បុកឃ្មុំ​សង្គម​ប្រជា​ធិបតេយ្យ​ បាន​សម្រេច​ត្រឡប់​ចូល​ធ្វើ​នយោបាយ​វិញ​បន្ទាប់​ឈប់​ធ្វើ​ជិត​៧​ខែ។ លោក​ ម៉ម សូណង់​ដូរ​ បាន​ប្រកាស​លាលែង​ពី​ប្រធាន​គណបក្ស​​សំបុកឃ្មុំ​សង្គម​ប្រជាធិប​តេយ្យកាល​ពី​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៧ ក្រោយ​ពី​មិនទទួលការគាំទ្រ​ក្នុង​ការ​ប្រកួត​ប្រជែង​ការ​បោះឆ្នោត​ឃុំ​ សង្កាត់​។​

​លោក ម៉ម សូណង់​ដូ បាន​ឲ្យ​ដឹងថា​គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យនឹង​ធ្វើ​សមាជ​វិសាមញ្ញ​មួយ​ដែល​នឹង​ពិភាក្សាពី​ការ​ចូល​មក​ធ្វើ​នយោបាយ​របស់​លោក​ឡើង​វិញ​ នៅថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០១៨ខាង​មុខ។ លោក​បន្ថែម​ថា​ការ​វិល​ត្រឡប់​​របស់​លោកនៅពេល​​នេះ ​គឺ​ដើម្បី​បន្ត​ការងារ​សង្គ្រោះ​ជាតិ​បន្ត​ពី​បក្សប្រឆាំង​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជាដែល​​ត្រូវ​បាន​រំ​លាយ ហើយ​នឹង​នាំ​មក​នូវទម្រង់​​នយោបាយ​ប្រឆាំង​ថ្មី​មក​កម្ពុជាដែល​ខុសពី​បក្សសង្គ្រោះ​ជាតិ។

អតីតប្រធានវិទ្យុសំបុកឃ្មុំរូបនេះថ្លែង​ថា៖ ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​សូវ​មាន​ការ​ពិចារណា​ទេ ចូល​ចិត្ត​តែ​អាណា​ជេរ​ខ្លាំង​អាហ្នឹង​ពូកែ​ណាស់ ធ្វើ​ខុស​ក៏​ដោយ​កាប់​ទៅ​ចាក់​ទៅ។ តែ​បញ្ហា​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ ត្រូវ​ទី​ពឹង​ទៅ​លើ​ច្បាប់​ ទៅ​លើសតិ​អារម្មណ៍ និង​ឆន្ទៈ​ចង់​បាន​សន្តិភាព យើង​ចាញ់​តែ​ចង់​ឈ្នះ​យើង​ចាប់​ដៃ​គ្នា។ យើង​មិន​ទាន់​ឈ្នះ​ផងយើង​បោះ​បោក​ពាក្យ​សម្តី នាំ​ប្រជា​ពលរដ្ឋ​ក្រោយ​ឈរ​ធ្វើបាតណា​បាតណីបង​មិន​ធ្វើ​តាម​ផ្លូវ​ហ្នឹង​ទេ។ យើង​វ៉ៃ​គ្នា​ដោយ​យក​កិត្តិ​យស​ យើង​កុំ​ចាំគេ​ដេក​បាន​លួច​ទៅ​កាប់​គេ ហើយគេបែរ​ខ្នង​ទៅ​កាប់​គេ​ ហើយ​នាំគ្នា​សន្ធឹក​សន្ធាប់​ទៅវ៉ៃ​គេ​មក​ពី​យើង​គ្នា​ច្រើន យើង​កុំ​ធ្វើ​ចឹង​អី យើង​ទុក​គូ​បដិបក្ខ​​យើងឲ្យ​​មានពេល​វេលា​​ការពារ​ខ្លួន​ហើយ​យើង​ទៅ​វ៉ៃ​ទៅ។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ យល់ថាការវិលត្រឡប់ចូលធ្វើនយោបាយវិញរបស់លោក ម៉ម សណង់ដូ ជាការធ្វើនយោបាយតាមតែចិត្តខ្លួន ហើយគ្រាន់តែចូលដើម្បីបង្គ្រប់កិច្ចឲ្យរដ្ឋាភិបាលដែលកំពុងរងការចោទប្រកាន់ពីសហគមន៍អន្តរជាតិដែលថាប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយ។

 

សូមបញ្ជាក់ថាម្ចាស់បទ តើខ្ញុំអាចរស់បានដល់ពេលណាដែលរិះគន់រដ្ឋាភិបាលឥតសំចៃមាត់រូបនេះ  ត្រូវបានតុ​លាកា​​រចាប់ដាក់​ពន្ធ​នា​​​គា​រចំនួន ៣ដង​រួច​មក​ហើយ ​ក្នុង​សំណុំ​រឿង​កុប្បកម្ម​ប្រឆាំង​ថៃ​នៅ​កម្ពុជាអំឡុងឆ្នាំ២០០៣ សំណុំ​រឿ​​ងសន្ធិ​​​ស​ញ្ញា​ព្រំដែន​បំពេញបន្ថែម​ឆ្នាំ២០០៥ និង​ចុងក្រោយ គឺ​សំណុំរឿង​តំបន់​អប្ប​គមន៍​នៅឃុំប្រម៉ា​​ក្នុង​​​ខេត្តក្រចេះ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor