
សៀមរាបៈ នារីម្នាក់ បានយកដៃប៉ះបង្គោលភ្លើង បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីឆក់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចបង្គោលភ្លើងលេខ៥៥៩ ផ្លូវបេតុង ធានាគាអេស៊ីលីដា ជិតហាងម្លិះអង្គរថ្មី ស្ថិតនៅក្នុង ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងខេត្តសៀមរាប។

ជនរងគ្រោះ ឮគេហៅឈ្មោះ ភា មិនស្គាល់ត្រកូល ភេទស្រី អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកហាង តាលាភ អូរឫស្សី២ ស្នាក់នៅបណ្តោះអាសន្ន បន្ទប់ជួលភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងនិង ខេត្តសៀមរាប។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះកំពុងដើរតាមផ្លូវ ហើយទៅប៉ះ បង្គោលភ្លើងដែកសាធារណៈ ត្រូវឆ្លងចរន្តអគ្គិសនីឆក់ បណ្តាលឲ្យស្លាប់ផ្អើលដល់សមត្ថកិច្ច ចុះទៅពិនិត្យ៕


