Sponsor
Huawei

ភ្នំពេញ៖ ថ្ងៃទី ២៧ មិនា ២០១៨ ក្នុងព្រឹត្តិការណ៏ទស្សនា ការផ្សាយផ្ទាល់ពីទីក្រុងបារីស  “សម្ភោធ និង ដាក់ឲ្យតេស្តដំបូងគេនូវ ស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)” នៅមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិ CSIC (Customer Solution Innovation & Integration Experience Center) អគារ Exchange Square  ថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ប្រចាំកម្ពុជា​ បើកកម្ម៉ង់ទុកមុនស្មាតហ្វូនស៊េរីថ្មី ៣ម៉ូដែលព្រមគ្នា។

“អតិថិជន​ ដែលកក់ទុកមុនភ្លាម Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ័  ដង Selfie Stick ស៊ីមស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព័្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៏ ទស្សនាការផ្សាយផ្ទាល់ពីទីក្រុងបារីស  “សម្ភោធ និង ដាក់ឲ្យតេស្តដំបូងគេនូវ ស្មាតហ្វូនស៊េរីថ្មី Huawei P20, P20 Pro និង Nova 3e (P20 lite)”។  

អតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាង​លក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។

Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូន​ស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់ មានវិមាត្រ  148.6 x 71.2 x 7.4mm និងទម្ងន់ 145 ក្រាម ផ្នែកខាងក្រោយ ប្រើកញ្ចក់ 2.5D ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ  64GB។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់អេក្រង់ទំហំ 5.84 អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+។ Huawei nova 3e បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock​, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ  3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។

ស្មាតហ្វូន Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ចំណែកឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អា បំពាក់អេក្រង់លាតទំហំ 5.99” ដែលមានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

ប្រញាប់រួសរាន់ឡើង កក់ទុកមុន ស្មាតហ្វូន   Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!

ព័ត៌មានថ្មីអំពី Huawei P20

P20 បំពាក់នូវកាមេរ៉ា​ Selfie ទំហំធំបំផុតពុំធ្លាប់មាន គឺ 24 MP ជាមួយនឹង 3D Portrait Lighting Effect P20 មានអេក្រង់ 5.8 អ៊ីញកម្រិត 2240 X 1080 ភីកសែល ដោយប្រើឈីប Kirin 970 រត់នៅល្បឿន 2,36GHz ដោយប្រើឈីប Kirin 970 រត់នៅល្បឿន 2,36GHz ដោយមាន RAM 4GB និង​ ROM 128GB ប៉ុន្តែគ្មានរន្ធបន្ថែម microSD។ ថាមពលថ្ម 3400mAh គាំទ្របច្ចេកវិទ្យាសាកថ្មរហ័ស SuperCharge ដំណើរការលើ Android 8។

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។

សម្រាប់​ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​ http://consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖

Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង

Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor