Sponsor
អាម៉ាប៉ាប៉ាញ៉ូស

កាលពីព្រឹកម្សិលមិញ ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៨ វីដេអូមួយខ្សែត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសបុក ដោយវីដេអូនេះបានបង្ហាញនូវសកម្មភាពមិនអាចទទួលយកបាន របស់មនុស្សមួយក្រុម បានចូលទៅសម្តែងរិទ្ធនៅក្នុងបរិវាន របស់ ព្រះអង្គដងកើខ្មែរដ៏សាកសិទ្ធិ ជាហេតុធ្វើឲ្យមហាជនជាច្រើនបានប្រតិកម្មមិនសប្បាយចិត្ត និងខឹងសម្បារ។

ជាក់ស្ដែង សូម្បីតែតារាចម្រៀង និងជាតារាហ្វេសបុកដ៏ល្បី លោក ម៉ៃ សុគន្ធ ក៏ផ្ទុះការងើយឆ្ងល់ចំពោះសកម្មភាពក្រុមហែរអ្នកតាចិនមួយក្រុមនេះដែរ និងបានបង្ហោះសារបញ្ចេញមតិក្នុងបណ្តាាញសង្គមហ្វេសបុក ដោយរៀបរាប់ថា:

មិនមែនចេះតែទើសទេ បុន្តែឆ្ងល់ ទីសក្ការៈព្រះអង្គដងកើ ដ៏សាកសិទ្ធិនិងជាទីគោរពបំផុតរបស់ខ្មែរ បែរជាមានអ្នកតាសាសន៍ផ្សេងមកបំពាន។ ខ្ញុំអត់យល់សោះថាគេធ្វើដើម្បីអ្វី សូមខាងក្រសួងដែលពាក់ព័ន្ធ ជួយពន្យល់និងបើកភ្នែកមើលផង បើបងៗអ្នកចេះ ជួយពន្យល់ផង ពិធីអី ធ្វើដើម្បីអ្វី។​តែតាមដែលខ្ញំដឹង កន្លែងព្រះអង្គ គ្រឿងសក្ការៈ មានតែផ្កានិងផ្លែឈើទេ ចុះហេតុអីពេលនេះមានអារអណ្តាតស្រក់ឈាមអីណាវិញស៊ែរមួយ ដើម្បីអោយបងៗរឺលោកៗអ្នកចេះ និង ក្រសួងជួយពន្យល់ផង”។ តើប្រិយមិត្តមានយោបល់បែបណាដែលចំពោះរឿងរ៉ាវនេះ? សូមទស្សនាវីដេអូនៅខាងក្រោម៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor