
កម្សាន្តៈ ស្របពេលដែលកម្មវិធីប្រកួតចម្រាញ់បណ្តាស្រីស្អាតកម្ពុជា យកអ្នកលេចធ្លោឆ្ពោះទៅប្រទេសកូរ៉េ កញ្ញាCi Ci ដែលជាបេក្ខជនដែរនោះ ហាក់យល់និងស្រឡាញ់កម្មវិធីប្រឡងនេះ។នាងបានតាំងចិត្តពុះពារដើម្បីឆ្លងផុតបន្តបន្ទាប់ក្រោយស្រឡាញ់តំណែងជាតួឯកបវរកញ្ញាពាក់មកុដ។
តារាបង្ហាញម៉ូដ និងជាតារាសម្តែងកញ្ញា ស៊ី ស៊ី បានបង្ហាញវត្តមានជាថ្មីម្តងទៀត ក្នុងការដើរលើវេទិកា ដើម្បីសុំឲ្យមេប្រយោគជួយដាក់ពិន្ទុ ក្នុងការជែងយកមកុដឯកក្នុងកម្មវិធី "Queen of The Spa" ដែលជាដំណាក់កាលជ្រើសរើសស្រីស្អាតចេញពីកម្ពុជាសិនទើបឆ្លងប្រកួតនៅប្រទេសកូរ៉េខាងមុខ។

កម្មវិធីនេះបានផ្តល់តំណែងដល់ស្រីស្អាត ដែលជាប់លេខ១ នឹងគ្រងនូវមកុដពេជ្រតម្លៃជិត៣ម៉ឺនដុល្លារ ហើយបូកទាំងការផ្តល់ទឹកប្រាក់លើកទឹកចិត្ត៦ម៉ឺនដុល្លារទៀត ពិតជាពិសេស។ ម្ល៉ោះហើយទើបតម្រូវឲ្យកញ្ញា ស៊ី ស៊ី ប្តេជ្ញាប្រឹងប្រមូលស្មារតី និងសមត្ថភាពខិតខំដើម្បីបានយកឈ្នះតាមដំណាក់កាលជាបន្តបន្ទាប់ដែលជួបប្រទះ។

ស៊ី ស៊ី ដែលជានារីអូតេសបម្រើការលើយន្តហោះ បានឲ្យដឹងថា មូលហេតុដែលនាងទៅប្រកួតបវរកញ្ញាដោយសារតែនាងចង់ឲ្យខ្លួនកាន់តែលេចធ្លោល្បីឈ្មោះ ហើយយល់ថា កម្មវិធីនោះជាកម្មវិធីប្លែកអស្ចារ្យ ព្រោះអ្នកកែសម្ជស្សមុខមាត់ហើយអាចប្រឡងបានឲ្យតែក្លាហ៊ាន។ ដូចនេះនាងត្រូវតែព្យាយាមជាឱកាសកម្របានឃើញ និងចង់ឡើងឆាកអន្តរជាតិ សម្តែងឲ្យពិភពលោកឃើញថា ស្ត្រីកម្ពុជាបច្ចុប្បន្នក្លាហ៊ានបែបណា។

នាងថា ក្រៅពីបំណងខាងលើ នាងក៏ចង់យកប្រាក់រង្វាន់ដ៏ច្រើនមកបំពេញតម្រូវការជូនដល់បងប្អូនក្រុមគ្រួសារនាង និងសម្រេចគម្រោងលើមុខរបររកស៊ីរបស់នាងដែលគិតទុក ។ យ៉ាងណាមិញ នាងក៏ត្រូវប្រមូលការយកចិត្តទុកដាក់ជាបន្តទៀតក្នុងការប្រឡង បើទោះជានាងចង់បានតែក៏ត្រូវឆ្លងកាត់វគ្គជាច្រើនទៀតដែរ៕



