Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ឃាត់ខ្លួន ក្រោយពីរូបគេយកកាំបិតផ្គាក់កាប់ទៅលើបុរសម្នាក់ទៀត បណ្ដាលឲ្យដាច់កដៃ កាលពី​វេលាម៉ោង១០យប់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ៥ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អំ ដាលីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  មានទីលំនៅ ផ្ទះគ្មានលេខ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ អ៊ឹម រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ(នាយប៉ុស្តិ៍ព្រែកព្នៅស្តីទី)មានទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង  ភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សមត្ថកិច្ច បន្តថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា មានករណីហិង្សាក្នុងគ្រួសារកើតឡើងត្រង់ចំណុចផ្ទះកើតហេតុខាងលើ ភ្លាមនោះជនរងគ្រោះបានដឹកនាំកម្លាំងចុះដល់ត្រង់កន្លែងកើតហេតុ ពេលទៅដល់ស្រាប់តែជនសង្ស័យស្ទុះយកកាំបិតផ្កាក់មកកាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យ​ដាច់កដៃខាងឆ្វេង ភ្លាមនោះប្រជាពលរដ្ឋ ដែលឈរមើលនៅក្បែរនោះ ក៏បាននាំគ្នាមកជួយឃាត់ជនសង្ស័យ និងបានវាយជនសង្ស័យ បណ្តាលឲ្យ​បែកក្បាលហូរឈាម រួចប្រគល់ឲ្យ​កម្លាំងល្បាតរបស់អធិការដ្ឋាន ចំណែកឯជនរងគ្រោះត្រូវបានកម្លាំងសមត្ថកិច្ចយើង និងក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីព្យាបាល។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor