Sponsor
រិទ្ធី

នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ នេះ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង បានលើកឡើងថា៖ ទោះបីការបង្ហាញរបស់លោកពូ អេង ឆៃអ៊ាង មិនបានធ្វើឱ្យខ្ញុំអស់ចិត្តនឹងសំណួររបស់ខ្ញុំ តែការបង្ហាញនេះគឺធ្វើឲ្យខ្ញុំ និងអ្នកតស៊ូ ព្រមទាំងពលរដ្ឋខ្មែរមិនអស់សង្ឃឹម។ ក្មួយសូមថ្លែងអំណរគុណលោកពូ អេង ឆៃអ៊ាង ដែលបង្ហាញអំពីការបង្រួបបង្រួមជាវិជ្ជមានរបស់ លោកពូ ក្នុងនាមលោកពូជាថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលមានការទទួលខុសត្រូវខ្ពស់ ។ លោកពូតែងតែងអប់រំយុវជន ក៏ដូចជាអ្នកតស៊ូនៅថ្នាក់មូលដ្ឋាន ឲ្យចេះអត់ធ្មត់ ឱ្យមានសង្ឃឹម ហើយរួបរួមគ្នាជាធ្លុងមួយ ដោយតំកល់ផលប្រយោជន៍ជាតិ ផលប្រយោជន៍រួមជាធំ។

សូមរំលឹកថា កាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សិត បានសួរសំណួរតាមរយៈហ្វេសប៊ុកថា៖តើលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនចង់ឱ្យគាត់ទាំងពីរ(លោក អេង ឆៃអ៊ាង និងលោក យ៉ែម បុញ្ញប្ញទ្ធិ) ជួបគ្នាដូចខ្ញុំដែរឬទេ?សូមបងប្អូនចូលរួមមតិយោបល់ផង! តើមេដឹកនាំជួរទីពីរនៃគណបក្សសង្គ្រោះជាតិគួរជួបគ្នាឬទេនៅពេលស្ថិតនៅដីអាមេរិកជាមួយគ្នាទៅហើយ?

កញ្ញាបានរៀបរាប់ទៀតថា៖ លោក យ៉ែម បុញ្ញប្ញទ្ធិ បានទៅដល់ដីសហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍មុន លោក អេង ឆៃអ៊ាង ស្ថិតនៅសហរដ្ឋអាមេរិកស្រាប់ហេតុអ្វីលោកទាំងពីរមិនណាត់ពេលវេលាជួបគ្នាស្របពេលនៅលើបណ្តាញសង្គមអ្នកនិយមម្ខាងៗហាក់មិនបង្ហាញពីសាមគ្គីភាពគ្នា។ ឥឡូវលោក យ៉ែម បុញ្ញប្ញទ្ធិ ត្រូវទៅកាណាដា លោក អេង ឆៃអ៊ាង គ្មានសញ្ជាតិ មិនអាចធ្វើដំណើរទៅណាក្រៅពីសហរដ្ឋអាមេរិកបានទេ ហេតុអ្វីលោក យ៉ែម បុញ្ញប្ញទ្ធិ មិនរកពេលវេលាណាមួយ ជួបលោក អេង ឆៃអ៊ាង នៅដីសហរដ្ឋអាមេរិកតែម្តង។ តាំងពីគណបក្សត្រូវបានរំលាយមក ពួកគាត់ធ្លាប់បានជួបគ្នាតែម្តងគត់ ជាងបីខែកន្លងទៅនេះ ពួកគាត់មិនបានជួបគ្នាម្តងណាទៀតឡើយ។ ឱកាសដែលមានហើយ គួរតែជួបគ្នា! គណបក្សសង្គ្រោះជាតិគឺជាគណបក្សរបស់ទាំងអស់គ្នា។ តើបងប្អូនចង់ឲ្យពួកគាត់ទាំងពីរជួបគ្នាឬទេ? បើជួបមិនបានក្រោមហេតុផលអ្វី?

ការលើកឡើងរបស់ម្ចាស់ភោជនីយដ្ឋាននេះ ធ្វើឡើងក្រោយពីលោក អ៊េង ឆៃអ៊ាង បានសរសេរក្នុងហ្វេសប៊ុកថា៖ ទោះបីអ្នកទិញ និងអ្នកលក់ទឹកត្នោត មិនបានជួប និងដើរធ្វើការជាមួយគ្នានៅសហរដ្ឋអាមេរិក ក្នុងពេលនេះក៏មែនពិត តែអ្នកទិញ និងអ្នកលក់ទឹកត្នោត យល់ច្បាស់ណាស់ថា " មានតែការរួបរួមគ្នាទេ ទើបសង្គ្រោះជាតិយើងបាន" ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor