Sponsor
រិទ្ធី

ពីសមត្ថកិច្ចបញ្ជូនលោក ឧត្តមសេនីយ៍ ឡាយ​ ណារិទ្ធ ស្នងការរងនគរបាលខេត្ត និងអ្នកជាប់ព័ន្ធដទៃទៀតទៅតុលាការនៅថ្ងៃនេះ ។ លោក ឡាយ​ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងត្រូវជាប្អូន ឧត្តមសេនីយ៍ ឡាយ​ ណារិទ្ធ បានបដិសេធការចោទប្រកាន់នេះ។ លោក ឡាយ​ វណ្ណៈ បានលើកឡើងថា៖ ជូនចំពោះជនរួមជាតិទូទាំងប្រទេស!, ពិសេសប្រជាពលរដ្ឋខេត្តតាកែវ ជាទីគោរពស្រឡាញ់របស់ខ្ញុំ!

លោកសូមបដិសេធទាំងស្រុងនូវរាល់ការចោទប្រកាន់ដែលថា រូបខ្ញុំនិងបងប្រុសខ្ញុំ បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនា!។ សូមបងប្អូនពិចារណាមើលចុះថា បើខ្ញុំនិងបងប្រុសខ្ញុំ (ឡាយ ណារិទ្ធ)បានសម្លាប់ប្អូនស្រី ចេវ សុវឌ្ឍនាមែននោះ ម្លេះក្រោយពីគេដកតំណែងខ្ញុំចេញពីអភិបាលខេត្ត ហើយក្រសួងមហាផ្ទៃបើកការស៊ើបអង្កេតនោះ ខ្ញុំនិងបងប្រុសខ្ញុំរត់ចេញទៅក្រៅប្រទេសសុំសិទ្ធិជ្រកកោននយោបាយពីស្ថានទូតបរទេសបាត់ទៅហើយ!
ខ្ញុំនៅទីនេះ មិនរត់ចោលគណបក្សប្រជាជនកម្ពុជា និងប្រទេសជាតិរបស់ខ្ញុំទេ!
ស្អែកនេះ ខ្ញុំនៅខេត្តតាកែវដើម្បីចូលរួមពិធីផ្ទេរមុខតំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្តតាកែវពីខ្ញុំ ឲ្យទៅឯកឧត្តម អ៊ូច ភា ដែលជាអភិបាលថ្មីខេត្តតាកែវយេីង ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន!

ពេលខ្ញុំនៅធ្វើជាអភិបាលខេត្តតាកែវ ខ្ញុំបានដោះស្រាយរកយុត្តិធម៌រាប់មិនអស់ករណីជូនប្រជាពលរដ្ឋរបស់ខ្ញុំ! ខ្ញុំក៏សង្ឃឹមជឿជាក់ថា យុត្តិធម៌នឹងមានសម្រាប់រូបខ្ញុំ និងបងប្រុសខ្ញុំ ឡាយ ណារិទ្ធ! +សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសបងប្អូនប្រជាពលរដ្ឋខេត្តតាកែវ ជឿជាក់ចុះថាខ្ញុំ ឡាយ វណ្ណៈ មិនរត់ចោលបងប្អូនទេ!
ដោយក្តីគោរពស្រឡាញ់ពីខ្ញុំ!
សូមបញ្ជាក់ថា៖ តាមសេចក្ដីរាយការណ៍ពីប្រភពច្បាស់ការបានឲ្យដឹងថា ឧត្តមសេនីយ៍ ឡាយ​ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ទទួលបន្ទុកសេដ្ឋកិច្ច​ និងត្រូវជាបងប្រុសបង្កើត​របស់លោក ឡាយ វណ្ណៈ​ អតីតអភិបាលខេត្តតាកែវ ត្រូវបានគេអះអាងថា អាចជាប់សង្ស័យនឹងករណីឃាតកម្មនេះ ​ហើយលោកត្រូវបាន​ប៉ូលិសក្រសួងមហាផ្ទៃ​ ក្រោមបញ្ជានាយឧត្តមសេនីយ៍​ នេត​ សាវឿន​ កោះហៅឲ្យមកបំភ្លឺនៅក្រសួងមហាផ្ទៃ ក្រោយមកក៏ត្រូវប្រភពប្រាប់ថា លោកត្រូវបានថ្នាក់លើដកស័ក្តិឲ្យក្លាយទៅជាមន្រ្តីធម្មតា។ ក្រោយមកសមត្ថកិច្ចបញ្ជូនលោក ឧត្តមសេនីយ៍ ឡាយ​ ណារិទ្ធ ស្នងការរងនគរបាលខេត្ត និងអ្នកជាប់ព័ន្ធដទៃទៀតទៅតុលាការនៅថ្ងៃនេះ

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor