Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង បានអះអាងថា សំណុំរឿងក្តីលោក កឹម សុខា គឺជារឿងនយោបាយ ដែលតុលាការមិនអាចចាត់បាននោះទេ។

ការលើកឡើងរបស់អនុប្រធានអតីតបក្សប្រឆាំង ដែលកំពុងរស់នៅក្រៅប្រទេស ហើយត្រូវច្បាប់ហាមឃាត់មិនអនុញ្ញាតឲ្យធ្វើនយោបាយ៥ឆ្នាំ លើកឡើងស្របពេលដែលតុលាការសាលាឧទ្ធរណ៍កំពុងតែដំណើរការរឿងក្តីលោក កឹម សុខា ពាក់ព័ន្ធនឹងបណ្តឹងសាកទុក្ខនៅថ្ងៃទី២៧ មីនា ឆ្នាំ២០១៨នេះ។

លោក អេង ឆៃអ៊ាង បានសរសេរលើបណ្តាញសង្គមលោកបញ្ជាក់យ៉ាងដូច្នេះថា «រឿងក្តីលោកប្រធាន កឹម សុខា ជារឿងនយោបាយ។ ដូច្នេះរឿងក្តីនេះ មិនអាចដោះស្រាយចេញតាមរយៈតុលាការទេ»

លោកបន្តថា សវនាការព្រឹកនេះ គ្រាន់តែជាការអនុវត្តន៍នីតិវិធីគម្រប់កិច្ចរបស់សាលាឧទ្ធរណ៍តែប៉ុណ្ណោះ។ ការមកចូលរួមរបស់បងប្អូនជនរួមជាតិ ឃ្លាំមើលដំណើរការក្តី នាព្រឹកនេះ គឺជាការផ្តល់កម្លាំងចិត្តដល់លោកប្រធាន កឹម សុខា ក្នុងការតស៊ូដើម្បីសេរីភាព និងយុត្តិធម៌ សម្រាប់សង្គមកម្ពុជាទាំងមូល។

សូមបញ្ជាក់ថា លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ បន្ទាប់ពីមានការបែកធ្លាយវីដេអូមួយបង្ហាញថា លោកបានសារភាព អំពីការអនុវត្តតាមការបង្គាប់បញ្ជារបស់បរទេស ក្នុងគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ជាយូរណាស់មកហើយ។

លោក កឹម សុខា ត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ ដោយចោទប្រកាន់ពីបទល្មើស “ក្បត់ជាតិ” ដែលអាចប្រឈមមុខនឹងការជាប់ពន្ធនាគារពី១៥ឆ្នាំទៅ៣០ឆ្នាំ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor