Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្រុមក្មេងស្ទាវ៦នាក់ ជិះម៉ូតូ៣គ្រឿង ចូលមកផឹកស៊ីក្នុងហាងខារ៉ាអូខេយីហោ “អាយដូល” រួចចេញមកវិញ បានដកខ្សែក្រវ៉ាត់វាយទៅលើបុក្គលិកហាងម្នាក់ ដែលកំពុងឈរនៅមុខហាង ដែលមិនរឿងអីនោះ តែវាយខុស រួចដួលម៉ូតូខ្លួនឯង ត្រូវបានបុគ្គលិកវាយវិញ រងរបួសស្រាល រួចចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅចំណុចខារ៉ាអូខេគ្រួសារ យីហោ អាយដូល (idol) ដែលមានទីតាំងតាមបណ្តោយផ្លូវលេខ២៦១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមសម្តីបុគ្គលិកហាងខារ៉ាអូខេម្នាក់ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមានក្រុមស្ទាវគ្នា៦នាក់ ជិះម៉ូតូ៣គ្រឿង ម៉ាកនិច លែត MSX បាននាំគ្នាចូលមកផឹកស៊ីនៅកន្លែងកើតហេតុខាងលើ វេលាម៉ោងប្រមាណជាង៩យប់នៅជាន់ខាងក្រោម ដោយបានហៅស្រាផឹកអស់ចំនួន២ថូធំ លុះបានផឹកស៊ីអស់ស្រាហើយបានឲ្យបុគ្គលិកគិតលុយ ហើយបាននាំគ្នាជិះម៉ូតូចេញទៅបាត់ លុះមកដល់ម៉ោងកើតហេតុមិនដឹកជារឿងអីនោះទេ ស្រាប់តែលេចមុខក្មេងស្ទាវទាំងនោះ ជិះម៉ូតូមកវិញ ​ខណៈនោះមានស្ទាវ៣នាក់ក្នុងចំណោម៦នាក់ជិះម៉ូតូនិកមួយគ្រឿង ដែលជាអ្នកដៃដល់បានដកខ្សែក្រវ៉ាត់វាយទៅលើរូបគាត់ ដែលកំពុងឈរនៅមុខហាងប៉ុន្តែវាយខុស ហើយក៏ដួលម៉ូតូខ្លួនឯង ត្រូវបានគាត់ រួមនឹងបុក្គិលិករួមការងារជាមួយឃើញហេតុការណ៍នេះបាននាំគ្នាវាយទៅលើជនដៃដល់វិញ បណ្តាលឲ្យរងរបួសស្រាលភ្លាមៗនោះរូបគាត់បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់និងបានឃាត់ខ្លួនជនដៃដល់បានចំនួន៣នាក់ និងម៉ូតូនិចមួយគ្រឿងនៅនឹងកន្លែកើតហេតុ។ ចំណែកបក្ខពួក៣នាក់ទៀតពេលឃើញសមត្ថកិច្ចឃាត់ខ្លួនបក្ខពួកខ្លួនឯង បាននាំគ្នាជិះម៉ូតូ២គ្រឿងគេចខ្លួនទៅបាត់។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងមកចរចាគ្នាដោយមានទាំងខាងម្ចាស់គ្រប់គ្រងខារ៉ាអូខេ ចេញមកមិនចង់មានរឿងវែងឆ្ងាយបានប្រាប់ទៅសមត្ថកិច្ចឲ្យជួយណែនាំនិងអប់រំជនដៃដល់ បន្ទាប់ពីមានការណែនាំរួចសមត្ថកិច្ចមូលដ្ឋានបានថតរូបជនដៃដល់ទុកជាវត្ថុតាងរួចបានឲ្យត្រឡប់ទៅផ្ទះវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor