Sponsor
iOne

សួស្តីអ្នកទាំងអស់គ្នា តើអ្នកទាំងអស់គ្នាមានគិតទៅដល់ ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះដែរ រឺទេ? ចុះយ៉ាងណាដែរ បើសិនជាយើងប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំខ្មែរនេះ មុនថ្ងៃបន្តិច?

សូមអញ្ជើញទៅចូល រួមអបអរពិធីបុណ្យចូលឆ្នាំខ្មែរ ពី iOne Card ដែលនឹងប្រារព្ធទៅនៅ Cambodian Country Club ដែលមានទីតាំងស្ថិតនៅលើផ្លូវ 2004 ក្បែរនិងសាលា Northbridge។ កម្មវិធីនេះនឹងប្រព្រឹត្តទៅរយៈពេល ពីរថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា រហូតដល់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ ហើយនឹងចាប់ផ្តើមពីម៉ោង ៩ព្រឹក ដល់ម៉ោង ៦ល្ងាច។ ជាមួយគ្នានេះដែរ ហាងជាង ៣០ កន្លែង នឹងធ្វើការលក់បញ្ចុះតំលៃជាពិសេសរហូតទៅដល់ ៧0%។

ក្នុងនោះផងដែរ យើងក៏មានល្បែងប្រជាប្រិយខ្មែរជាច្រើន ក្នុងអំឡុងពេលពីរថ្ងៃនៃកម្មវិធី ដែលនឹងមានរង្វាន់សន្ធឹកសន្ធាប់ រួមមានទាំងការចាប់ឆ្នោតផ្សងសំណាងផ្សេងៗទៀត។ អ្នកទាំងអស់គ្នាត្រូវបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះដោយសេរី ហើយអ្នកក៏អាច នាំក្រុមគ្រួសារ និងមិត្តភក្តិមកចូលរូមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះដែលរៀបចំដោយ iOne Card។ អ្វីដែលពិសេសជាងនេះទៅទៀត អ្នកក៏អាចចុះឈ្មោះយក កាតសមាជិក iOne និង Visa Card iOne ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធីនេះ ផងដែរ។

ក្នុងរយៈពេលពីរថ្ងៃនៃកម្មវិធីនេះ នឹងមានការចូលរួម ដោយតារាចំរៀងកិត្តិយស ការបង្ហោះយន្តហោះអេឡិចត្រូនិច DJI និង ពិពណ៌អាហារជាច្រើន ដែលនឹងរៀបចំឡើងក្នុងកម្មវិធីនេះ។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកទស្សនាក៏អាចលេងកីឡាផ្សេងៗ នាចុងសប្តាហ៍នៅឯ Cambodia Country Club ដែលមានដូចជា៖ កីឡាហែលទឹក វាយកូនបាល់ បាល់បោះ បាល់ទះ ជិះសេះ និងបាញ់ព្រួញជាដើម ដោយនឹងទទួលបានការបញ្ចុះតំលៃយ៉ាងពិសេសរហូតដល់ ៤០% សម្រាប់សមាជិក iOne Card ។

បន្ថែមពីលើនេះទៅទៀត អ្នកនឹងទទួលបានការបញ្ចុះតម្លៃដ៏អស្ចារ្យ សម្រាប់ផលិតផលម៉ាកផ្សេងៗ ដូចជា DJI, Philips, Fossil watches, KidsCity, ផលិតផល iOne2u ការផ្សព្វផ្សាយស្រាបៀរ Chang រួមទាំងហាងលក់សំលៀកបំពាក់ល្បីៗដូចជា iOra, Jansport, Sneakers និង ម៉ាកល្បីៗជាច្រើនទៀត។ សូមកុំអោយឱកាសដ៏ពិសេសមួយនេះកន្លងហួសអោយសោះ សម្រាប់ភាពសប្បាយរីករាយនាថ្ងៃចុងសប្តាហ៍នេះ ជាមួយក្រុមគ្រួសារ និង មិត្តភក្កិ របស់អ្នក។

កន្លែងប្រារព្ធកម្មវិធី: Cambodian Country Club (ទីលានបាល់ទាត់) អាស័យដ្ឋានៈ ផ្លូវ ២០០៤, ក្រុមទី ៦, សង្កាត់ទឹកថ្លា, ខណ្ឌ័សែនសុខ, រាជធានីភ្នំពេញ។ កម្មវិធីចាប់ផ្តើមពីម៉ោង : ៩ព្រឹក ដល់ ៦ល្ងាច ។ កាលបរិច្ឆេទ: ថ្ងៃទី៣១ ខែមីនា (ថ្ងៃសៅរ៍) និងថ្ងៃទី០១ ខែមេសា (ថ្ងៃអាទិត្យ) ឆ្នាំ២០១៨ ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor