ព្រោះតែរឿងស្នេហ៍ ធ្វើឲ្យនារីវ័យក្មេងស្រស់ស្អាតម្នាក់ហ៊ានលះបង់ជីវិត ចោលក្រុមគ្រួសារឪពុកម្តាយ ដែលបានខិតខំបីបាច់ថែរក្សាតាំងពីតូចក្រូចឆ្មា រហូតធំដឹងក្តី ក្រោយប្រុសព្រានត្រឹមអ្នកដទៃម្នាក់ បានធ្វើឲ្យចិត្តដ៍បរិសុទ្ធត្រូវខ្ទេចខ្ទី ហើយមុនពេលនាងស្លាប់នាងបានត្រឹមបន្សល់នូវពាក្យថា «អូនស្រលាញ់បង»ទៅប្រុសព្រាន ។
បើតាមមិត្តភក្រម្នាក់ ដែលបានដឹងរឿងនេះបានទម្លាយប្រាប់ថា «ហេតុអ្វីក៏ឯងគិតខ្លីម្ល៉េះ សុម៉ាលី ដោយសារតែអាប្រុសថោក អាប្រុស ចោលម្សៀត អាប្រុសគ្មានមេត្តា យល់តែពីចិត្តខ្លួនវាម្នាក់ ឯងហ៊ានសម្លាប់ខ្លួនដោយសារវា ឯងល្អលើសហើយដឹងទេ»។