Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ការដ្ឋានស្ថាបនាស្ថានីយបូមទឹកទួលគោកទី១ ត្រឡោកបែក បានបញ្ចប់ហើយ។ ក្រោយបញ្ចប់ការដ្ឋាននេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងជីកស្តារភក់ និងត្រៀមសាងសង់ជញ្ជាំងបេតុងអាងស្តុកទឹកបន្តទៀត។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យ​ដឹងថា បន្ទាប់ពីសាងសង់ស្ថានីយបូមទឹកទួលគោកទី១ត្រឡោកបែករួច នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងចាប់ផ្តើមជីកស្តារភក់ និងត្រៀមសាងសង់ជញ្ជាំងបេតុងអាងស្តុកទឹក ទួលគោកទី១។

មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ស្ថានីយទួលគោកទី១ ត្រឡោកបែក មានម៉ាស៊ីនបូមទឹកចំនួន៦គ្រឿងទំហំ១ម៉ែត្រស្មើនឹង ១៨ម៉ែត្រគូប លើផែនការ ២៣.៣ម៉ែត្រគូប ដើម្បីដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់នៅក្នុងរាជធានីភ្នំពេញ។ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញបានកសាងបណ្តាញលូជាច្រើនខ្សែនៅក្នុងរាជធានីភ្នំពេញ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយ៍បូមទឹកធំៗជាច្រើនកន្លែង។

មន្ត្រីនៃមន្ទីរជំនាញបានបញ្ជាក់ទៀតថា ស្ថានីយបូទឹកទួលគោកទី១ថ្មីនេះមានសមត្ថភាពបូមទឹកបាន៥ម៉ែត្រគូបក្នុង១វិនាទី គឺកើន ៣ដងធៀបនឹងស្ថានីយបូមទឹកចាស់ ដែលនឹងដោះស្រាយបញ្ហាទឹកលិចនៅតំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ផ្លូវលេខ ៥៩២ ផ្លូវលេខ ៣១៧ ផ្លូវលេខ ៣១៥ ផ្លូវលេខ ៣១៣ ផ្លូវលេខ ៦០៨ ផ្លូវលេខ ៣៣៧ក្នុងភូមិសាស្ត្រ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor