
រតនគិរីៈ យោងតាមសចក្តីសម្រេចមួយរបស់លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី ដែលបណ្តាញសារព័ត៌មានទទួលបានកាលពីព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ថា អភិបាលខេត្តរតនគីរី បានសម្រេចដកហូតមុខតំណែងលោក ប៉ែន ហេង ពីអនុប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលមានអត្តលេខ ១៧៣១៨០០០០៦ មកបម្រើការងារក្នុងមុខតំណែងជាមន្ត្រីធម្មតានៅក្នុងមន្ទីរដដែលនោះវិញ។
តាមព័ត៌មានទទួលបានការសម្រេចដកហូតមុខតំណែងមន្ត្រីខាងលើនេះ ដោយមូលហេតុមន្ត្រីរូបនេះអសកម្មក្នុងការងារ និងសិលធម៌ដែលមិនអាចឲ្យបន្តមុខតំណែងជាអ្នកដឹកនាំនោះបានឡើយ។
ទាក់ទិនបញ្ហាខាងលើនេះដែរ លោក ប៉ែន ហេង សារព័ត៌មានមិនអាចសុំការបំភ្លឺបានទេ ដោយមិនមានលេខទូរស័ព្ទ៕

