
កាលពីម្សិលមិញ លោក ផែង វណ្ណៈ បានចេញតាមរយៈវីដេអូឡាយ បោះសម្ដីធ្ងន់ៗទៅកាន់លោក ផ្កាយ៣ ងារជាឧត្តមសេនីយ៍ឯក នៅព្រំដែន តែមិនបញ្ចេញឈ្មោះ ដោយលោកថា ផ្កាយ៣ រូបកំពុងតាមស្រាវជ្រាវ តាមស៊ើបប្រវត្តិលោក ជាហេតុធ្វើឲ្យលោកមានចិត្តខឹង ព្រោះលោកថា លោកសាងតែអំពើល្អនៅក្នុងសង្គម ធ្វើតែរឿងល្អ។

ហើយលោកបានបន្ថែមថា លោកមិនមែនជាមនុស្សអាថ៌កំបាំងទេ គ្រប់សកម្មភាពរបស់លោក លោកបានផ្សាយលើគណនី Facebook គ្រប់ពេលទាំងអស់ លោកលាក់តែសង្សារមួយទេមិនអោយគេដឹង ។
ដូច្នេះអស់លោកខ្លះដែលពាក់ផ្កាយពេញស្មា ជាពិសេសលោកខាងទទួលបន្ទុកការងារព្រំដែន កុំយកពេលមកស៊ើបអំពីលោកអី គួរយកតួនាទី បុណ្យស័ក្តិដែលខ្លួនមានទៅការពារជាតិ ការពារប្រជាពលរដ្ឋរងគ្រោះដោយអំពើអយុត្តិធម៌ផ្សេងៗមានប្រយោជន៍ជាងតាមដានលោក ។

ជាចុងក្រោយលោកថា មាសសុទ្ធមិនដែលខ្លាចភ្លើងទេ ហើយលោកមិននឹកស្មានថា គណនី Facebook របស់លោកធ្វើអោយលោកផ្កាយបីផ្កាយបួនខ្លះដេកមិនលក់អញ្ចឹងសោះ ។
ទស្សនាវីដេអូ ទាំងស្រុង៖