Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ក្រចេះ៖ បុរសចំណាស់ម្នាក់ រងរបួសធ្ងន់សន្លំស្ដូកស្ដឹង ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ក្រោយពីកូនប្រសាច្រានទម្លាក់ពីលើគ្រែ។

ករណីហិង្សាដោយចេតនាខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃ១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចស្រែរយ៉ា ភូមិត្នោត ឃុំស្រែជិះ ស្រុកសំបូរ ខេត្តក្រចេះ។

ជនបង្កដែលជាកូនប្រសាឈ្មោះ ស៊ូ ចេត ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិមិល មានទីលំនៅភូមិឃុំកើតហេតុខាងលើ បានច្រានឪពុកក្មេកឈ្មោះ ព្លូត តូប អាយុ៧៨ឆ្នាំ ជនជាតិក្រោល ធ្លាក់ពីលើគ្រែបោកក្បាលនិងឈើ បណ្តាលឲ្យ​សន្លប់ ខណៈពេលឈ្មោះ ព្លូត តូប ស្ទុះមកវាយឈ្មោះ ស៊ូ ចេត ជាកូនប្រសារ។ លុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១២៖៣០នាទីជនរងគ្រោះបានស្លាប់។

បច្ចុប្បន្នជនបង្ក (ស៊ូ ចេត) ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រែជិះ ឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងចាត់ការ​តាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor