
ករណីឃាតកម្មដ៍កក្រើកកាលពីម្សិលមិញនេះ ដោយអតីស្វាមីរបស់នារីរងគ្រោះស្ទាក់តាមផ្លូវកាប់ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័មនៅកន្លែងកើតហេតុតែម្តង ស្ថិតក្នុងភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល រួចជនដៃដល់ក៍ជិះម៉ូតូទៅលោតពីលើស្ពាន ស្ពានតឺបាស្សា (ស្ពានអ្នកលឿង)។

ជាមួយនឹងរឿងដ៍កក្រើកនេះ ធ្វើឲ្យអ្នកលេងហ្វេសប៊ុកខ្លះមានការចែករំលែក និងផូសរូបឡើងវិញពីនារីរងគ្រោះកាលនៅរស់ ដោយអ្នកខ្លះផូសទាំងច្រឡំចំនារីម្នាក់ ឈ្មោះ សេង រដ្ឋា ខណៈគាត់នៅមានជីវិតនៅឡើយ ធ្វើឲ្យមានការប៉ះពាល់ដល់កិតិ្តយសគាត់ និងក្រុមគ្រួសារជាខ្លះ ចំពោះរឿងរ៉ាវមួយនេះ ។

ជាមួយនឹងការបកស្រាយតាមរយៈ BBN-Tv ប្អូនស្រី សេង រដ្ឋា ដែលគេច្រឡំរូបគាត់នោះ សំណូមពរដល់អ្នកដែលផូសច្រឡំ ឲ្យលុបវិញ និងសុំទោសគាត់ក្នុងរយៈពេលបីថ្ងៃ ហើយសម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងគាត់បាន តាមរយៈលេខ 071 707 707 7។

ចុចទីនេះដើម្បីទស្សនាវីដេអូបកស្រាយគាត់តាមរយៈ BNN-TV
សូមជម្រាបជូនថា នារីរងគ្រោះឈ្មោះ ទន់ ស្រីណយ អាយុ២០ឆ្នាំ មានទីនៅស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ រ៉ា ឆៃរ៉ាត់ អាយុ២១ឆ្នាំ មានទីលំនៅភូមិ អំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក។
