Sponsor
រិទ្ធី

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានសរសេរលិខិតចំហផ្ញើជូនវិទ្យុអាស៊ីសេរី ថាអ្នកនាំពាក្យក្រសួងមហាផ្ទៃ មានការពេញចិត្តនិងមានសេចក្តីសោកស្តាយចំពោះចរិតឆោតល្ងង់របស់អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីតាមរយៈការចុះផ្សាយអត្ថបទលើគេហទំព័រកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ និងការចាក់ផ្សាយក្នុងកម្មវិធីវិទ្យុរបស់ខ្លួនកាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ក្រោមចំណងជើងថា៖ មន្ត្រីក្រសួងមហាផ្ទសថាការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងពីក្រៅប្រទេសនាំឱ្យបែកបាក់ជាតិ។

ក្នុងលិខិតចំហដដែលបានសរសេរទៀតថា៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃសូមទាត់ចោលទាំងស្រុងនូងអត្ថបទចុះផ្សាយនិងការធ្វើអត្ថាធិប្បាយបំផ្លឺសក្នុងចេតនាញុះញង់នេះ និងសូមជម្រាបជូនវិទ្យុអាស៊ីសេរី និងសាធារណជនមតិជាតិ-អន្តរជាតិដូចតទៅ៖

-ការចុះផ្សាយនិងការធ្វើបទអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឱ្យខូចកិត្តិយសនិងធ្វើឱ្យសាធារណមតិមានការភន្តច្រឡំ។ ម្យ៉ាងទៀត អ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃបានលើកឡើង គឺដើម្បីប្រៀនប្រដៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីឱ្យមានមនសិការស្នេហាជាតិ និងកុំចេះតែធ្វើការងារបម្រើឱ្យបរទេស ហើយបំផ្លាញជាតិសាសន៍ខ្លួនឯង។

លិខិតបន្ថែមថា៖ ការផ្សព្វផ្សាយជាច្រើនលើកច្រំដែលៗរបស់វិទ្យុអាស៊ីសេរីកាន់តែបង្ហាញឱ្យឃើញរឹតតែច្បាស់់ថាវិទ្យុអាស៊ីសេរីគឺជាវិទ្យុដែលមានគោលការណ៍មិនអព្យាក្រឹត និងមិនឯករាជហើយធ្វើសកម្មភាពក្នុងគោលបំណងធ្វើឱ្យសង្គមជាតិមានការបែកបាក់និងធ្លាក់ទៅក្នុងភាពវឹកវរ។ ចុងបញ្ចប់នៃលិខិតចំហនេះ ថាជារឿងគួរឱ្យអស់សំណើច និងស្តែងឱ្យឃើញនូវនូវចរិតល្ងង់ខ្លៅរបស់អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីដែលយល់ច្រឡំថា គេហុចដំបង ខ្លួនយល់ថាគេសំឡុត និងគេឱ្យលាមក ខ្លួនយល់ថាជាផ្កា ទៅវិញ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor