Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ កម្លាំងការិយាល័យក៤ សហការជាមួយអធិការដ្ឋាននគរបាលបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាមម្នាក់តាមដីកាតុលាការ ពាក់ព័ន្ធករណី ប្លន់ រំលោភ សម្លាប់ ដែលប្រព្រឹត្តិកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧។

ករណីឃាត់ខ្លួននេះ សមត្ថកិច្ចធ្វើឡើងកាលពីវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី​២៣ ខែមេសា​ ឆ្នាំ២០១៨​ ត្រង់ចំណុចខាងក្រោយវត្តចម្បារ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ គីម ថានហឹង ហៅតាយ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិឃុំកើតហេតុខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ន រង់ចាំចាត់ការតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor