អ្នកនាង Nune Woranuch គឺជាតារាសម្តែងស្រីថៃ ដ៏មានប្រជាប្រិយភាពមិនត្រឹមតែក្នុងប្រទេសថៃប៉ុន្នោះទេ សូម្បីតែនៅប្រទេសខ្មែរ ក៏មានគេស្គាល់ច្រើនដែរ ជាពិសេសតាមរយៈរឿងមួយ Tong Nuea Kao ដែលពេលនោះគឺអ្នកនាងដើរតួជា ម្ដាយប្រមឹក (ឡាំយ៉ង)។
ដោយឡែក នៅក្នុងថ្ងៃនេះ អ្នកនាង Nune Woranuch បានមកកាន់ប្រទេសកម្ពុជាកាលពីប៉ុន្មានម៉ោងមុននេះ ក្នុងទឹកមុខសប្បាយរីករាយ ជាពិសេសក៏មានការរងចាំស្វាគមន៍ពីសំណាក់ហ្វេនៗរបស់នាងនៅប្រទេសកម្ពុជាទៀតផង ហើយបើនិយាយពីសម្រស់នៅខាងក្រៅវិញ គឺអ្នកនាង ហាក់ដូចជាមិនចាស់សោះ ទោះវាវ័យចំណាស់ទៅហើយក្តី។
ក្នុងបញ្ជាក់ផងដែរថា វត្ថមានរបស់ ឡាំយ៉ង នៅក្នុងប្រទេសកម្ពុជា គឺដើម្បីមកចូលរួមក្នុងកម្មវិធីដ៏ធំមួយ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅល្ងាចនេះ។
រូបភាព៖ ThirTeen Terrors – Cambodia