
មួយរយៈចុងក្រោយនេះមានការឌឺដងដាក់គ្នារវាងកីឡាករប្រដាល់ជនជាតិខ្មែរ និងកីឡាករប្រដាល់ជនជាតិថៃ ជាពិសេស កីឡាករជនជាតិថៃ Saensatharn P.K.Saenchai តែម្តង។ ការណ៍ធ្វើឱ្យអ្នកនយោបាយវ័យក្មេងគឺលោក ពេជ្រ ស្រស់ នៅមិនសុខ ក៏បានអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ បើមានកីឡាករគុនខ្មែរណាមួយផ្តួលកីឡាករសៀមនេះ (Saensatharn P.K.Saenchai) បាន(ចោរសៀម) ខ្ញុំជូនថវិកាលើកទឹកចិត្ត 5 000 $។ ពូជខ្មែរជាពូជប្រយុទ្ធមិនអាចឱ្យជនបរទេសណាមួយមើលងាយបានឡើយ។ យើងរួមគ្នាលើកគុណតម្លៃវិស័យគុនខ្មែរ។
ក្រោយពីការប្រកាសនេះ ហើយសារព័ត៌មានជាតិជួយផ្សព្វផ្សាយទៀតនោះ លោក ពេជ្រ ស្រស់ បានបង្ហាញថា កីឡាករ កែវ រំចង់ បានផ្ញើសារទៅគាត់ថា៖ លោក កែវ រំចង់ បានទាក់ទងមកខ្ញុំហើយយើងរួមគ្នាលើកស្ទួយកីឡាករប្រដាល់ខ្មែរ យើងទាំងអស់គ្នា ជយោ ព្រះរាជាណាចក្រកម្ពុជា !
សូមរំលឹកថា កីឡាករ កែវ រំចង់ ក្រោយបានឃើញវីដេអូដែល Saensatharn ចង់ជួបជាមួយខ្លួនបានឆ្លើយតបតាមរយៈហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ យល់ព្រម Saensatharn! ខ្ញុំកំពុងរង់ចាំអ្នក។ អ្នកស្គាល់ខ្ញុំឲ្យច្បាស់ ខ្ញុំមិនដែលខ្លាចនោះទេ។

សូមមើលសារឆ្លើយឆ្លងរវាងលោក ពេជ្រ ស្រស់ និងកីឡាករ កែវ រំចង់៖


