header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បន្ទាប់ពីរថយន្ត ford មួយគ្រឿងបើកលឿនហើយបានបួងចង្កូតខ្លាំងពេក ក៏ក្រឡាប់ផ្ងាជើងទ្រមេឃ សំណាងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចបរិវេណទីធ្លា ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្ក្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមប្រជាពលរដ្ឋដែលនៅក្បែរនោះបានបង្ហើបឲ្យភ្នាក់ងារ CAM POST ដឹងថា នៅមុនពេលកើតហេតុគេបានឃើញក្រុមតារាចម្រៀងមួយក្រុមបានមកដាក់ស្តង់ថតបទចម្រៀងដោយមានការសម្តែងបើករថយន្ត ខណៈកំពុងសម្តែងបើករថយន្តលឿនហើយចាប់ហ្វ្រាំងបួងចង្កូតបត់ក្បាលទៅវិញ ភ្លាត់ស្នៀតក៏ក្រឡាប់ផ្ងាជើងទ្រមេឃតែម្តង តែសំណាងមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនិងអ្នកបើកបរនោះទេ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុក្រុមតារាទាំងនោះក៏បានរើស្តង់ហើយបានហៅរថយន្តស្ទូចមកស្ទូចរថយន្តទៅជួសជុលដោយខ្លួនឯងដោយមិនបានរំខានដល់សមត្ថកិច្ចនោះទេ៕

វីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post