header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចដង្ហែតាមផ្លូវ បង្ហាញមុខជាសាធារណៈ កាលពីព្រឹក​ថ្ងៃសុក្រ ៦កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៨ ក្រោយពីរូបគេ និងបក្ខពួកម្នាក់ បាន​ធ្វើសកម្មភាពលួចសត្វក្របីបម្រុងព្រលះយកសាច់ នៅចំណុចដីឡូមួយកន្លែង ខាងជើងផ្លូវជាតិលេខ៤៨ ចម្ងាយប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្តកោះកុង កម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ដឹកនាំដោយលោកវរសេនីយ៍ត្រី ហេង លាង អធិការ បានសហការជាមួយកម្លាំងអន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្ត។

មុខសញ្ញា ដែលឃាត់ខ្លួនបាន ឈ្មោះ ហង់ វិជ្ជរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាង បិតស្គុតម៉ូតូ ស្រុកកំណើតនៅភូមិតាព្រាម ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត មកស្នាក់នៅផ្ទះជួលក្នុងភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចខ្លួនបាត់។

ដោយឡែកម្ចាស់ក្របីឈ្មោះ ស៊ីម កូលាប ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ និងចិញ្ចឹមក្របី រស់នៅភូមិ-សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ សត្វក្របីញី១ ក្បាល - រទេះធ្វើអំពីដែក ១  - ពូថៅ - ម៉ូតូ១គ្រឿង -កូនកាំបិតមុខស្រួច១ - ការ៉ុង -ខ្សែចងក្របីមួយដុំ និងស្បោងមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ​ កម្លាំងជំនាញកំពុងបំពេញសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវរកមុខសញ្ញាគេចខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post