header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យោងតាមអ្នកនាំពាក្យរបស់សាលាដំបូងរាជធានីភ្នំពេញ តាមបណ្តាញសង្គមតេឡេក្រាមបានឲ្យដឹងថា ជនសង្ស័យ ឡាយ វណ្ណៈ , ឡាយ ណារិទ្ធ និងជនសង្ស័យ២នាក់ទៀត ដែលជាប់ពាក់ព័ន្ធករណីឃាតកម្មលើស្រ្តីស្រស់សោភាម្នាក់នៅក្រុងដូនកែវ តុលាការបានសម្រេចបញ្ជូនទៅឃុំខ្លួនតាមមណ្ឌលរៀងៗខ្លួនរួចហើយ។

បន្ទាប់ពីបានពិនិត្យឯកសារសំណុំរឿង និងកិច្ចពិភាក្សាដេញដោលចំពោះមុខរួចមក ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្នលើឈ្មោះ ឡាយ វណ្ណៈ និងឈ្មោះ ឡាយ ណារិទ្ធ ពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ ចំណែកឈ្មោះ ម៉េន សាម៉ៃ និងឈ្មោះ ជឹម វុធ ពីបទ លាក់បាំងតម្រុយ តាមមាត្រា ៥៣២ នៃក្រមព្រហ្មទណ្ឌ។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ខាងលើ សមត្ថកិច្ចបញ្ជូនទៅមណ្ឌលឃុំខ្លួនតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post