
កាលពីព្រឹកមិញ លោក វិល្លាម បានរិះគន់ព្រះរាជអាជ្ញាថាចោទប្រកាន់លោកខុសនីតិវិធី ដោយលោកសរសេរក្នុងហ្វេសប៊ុកថា៖ ច្បាប់មាននីតិវិធីត្រឹមត្រូវ មិនមែនស្រែកថាអានេះត្រូវជាប់គុក អានោះត្រូវជាប់គុកបានតាមចិត្តទេណា ! សូមព្រះរាជអាជ្ញាធ្វើការតាមច្បាប់ កុំធ្វើការតាមគេចង្អុលណា
១ ៖ មួយខែចេញដីកា៣ដងគឺខុសនីតិវិធីច្បាប់
២ ៖ សំណុំរឿងមានបណ្ដឹងតបចោទតែម្ខាងគឺខុសនីតិវិធីច្បាប់
៣ ៖ កោះហៅតែ២ដង ស្រាប់តែធ្វើ RI ជំរុញស៊ើបសួរគឺខុសនីតិវិធីច្បាប់
៤ ៖ ចុះហត្ថលេខាលើដីកាខុសថ្ងៃខែហីយចាត់ចូលជាបានការគឺខុសច្បាប់រដ្ឋបាល មិនយូទេលោកព្រះរាជអាជ្ញានឹងត្រូវបានគេកោះហៅទៅឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដូចគ្នា ហើយសូមជ្រាបថា គ្មាននរណាមានសិទ្ធកាត់ទោសនរណាថាត្រូវជាប់គុកឬមិនជាប់បានទេមានតែអង្គតុលាកាតែប៉ុណ្ណោះ បើរាស្ត្រក្នុងភាពជាពលរដ្ឋដូចគ្នាណាមួយដែលសម្រេចថាអ្នកនេះត្រូវជាប់គុកអ្នកនោះត្រូវជាប់គុកគឺបង្ហាញពីការបំពានច្បាប់នឹងសិទ្ធិ «ចេះច្បាប់ស្អីតែឯង»

កញ្ញា ធី សុវណ្ណថា ដែលជាគូឆ្លើយឆ្លងដូចអាយ៉ៃតាមហ្វេសប៊ុក ឆ្លើយតបថា៖ សារឆ្លើយតប William Guang មុននឹងលោកវាយប្រហារច្បាប់ និងព្រះរាជអាជ្ញាសូមលោករៀនសូត្រច្បាប់ ឱ្យបានច្រើនជាងនេះ លោកដាក់ពាក្យប្តឹងខ្ញុំ ប្រើឈ្មោះ និងអាសយដ្ឋានក្លែងក្លាយ នេះជាទោសបន្ថែម។
ដោយ ធី សុវណ្ណថា បង្ហាញពី៣ចំណុច៖ ១ ឯកសារលោកផ្សាយជាឯកសារខុស ២ ព្រះរាជអាជ្ញា កោះហៅលោក៤ដង កាលពីខែមករា ២ដង និងខែកុម្ភៈ ២ដង... ៣ បណ្តឹងលោកប្តឹងខ្ញុំ ក៏ត្រូវបានតុលាការ អនុវត្តដែរ ខ្ញុំត្រូវចូលបំភ្លឺនៅថ្ងៃ៤ ខែមេសា នេះ... តែលោកក៏មិនចូលបំភ្លឺតាម បណ្តឹងខ្លួនឯង បណ្តឹងលោកគ្មានអង្គហេតុគ្រប់គ្រាន់ទេខ្ញុំធ្លាប់ផ្តល់ឱកាស អធ្យាស្រ័យជូនលោក តែលោកមិនទទួល ប្រកាសខ្លួនជាអ្នកក្លាហានជាអ្នកចេះដឹង មិនខ្លាចច្បាប់ មិនខ្លាចគុក...លោកធ្លាប់ប្រកាស ចង់ប្រកួតសមត្ថភាពជាមួយកូនសម្តេចតេជោទាំង៣នាក់ ទល់នឹងលោក១កុំអួតពេក ឆ្លង ធី សុវណ្ណថា ឲ្យផុតសិនទៅ។
សូមបញ្ជាក់ថាថ្ងៃនេះជាខួបកំណើតរបស់កញ្ញា ធី សុវណ្ណា គម្រប់អាយុ២៣ឆ្នាំ។


