
កាលពីម្សិលមិញ មហាជន អ្នកគាំទ្រ ព្រមទាំងបណ្តាលព័ត៌មាននាៗ ពិតជាមានការភ្ញាក់ផ្អើលចេញផ្សាយព្រោងព្រាត បន្ទាប់ពីតារាចម្រៀងជួរមុខប្រចាំផលិតកម្មរស្មីហង្សមាស គឺលោក ខេមរៈ សិរីមន្ត បានចេញមុខមកប្រកាស់ការពិតថាខ្លួនគឺមានប្រពន្ធ និងកូនចំនួន៣នាក់ ហើយបានចាប់ដៃគ្នាចូលរោងការតាំងពីឆ្នាំ ២០០៩ មកម្ល៉េះ។

ដោយឡែក បន្ទាប់ពីទម្លាយការពិតរួចមក កាលពីម្សិលមិញ គេបានឃើញវត្ថមានរបស់ លោក ខេមរៈ សិរីមន្ត បានទៅវត្ថធ្វើបុណ្យដាក់ទាន ក្នុងថ្ងៃបុណ្យធំ គឺបុណ្យវិសាខបូជា ដោយទឹកមុខសប្បាយរីករាយ និងជ្រះថ្លាបំផុត ជាមួយក្រុមគ្រួសាររបស់លោក នៅក្នុងវត្ថមួយក្នុងកន្លែងក្នុងស្រុកកំណើតរបស់លោក។






