ភ្នំពេញ៖ ហេតុការណ៍ដ៍រន្ធត់ ដែលក្មេងប្រុសអាយុ៧ឆ្នាំម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីលង់ទឹកស្រះក្នុងវត្ត ក្រោយពីរូបគេ និងមិត្តភក្តិ ០២នាក់ផ្សេងទៀតនាំគ្នាចុះងូតទឹកស្រះ បង្កឱ្យមានការភ្ញាក់ផ្អើលនាព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅស្រះទឹកមួយ ក្នុងវត្តគល់ទទឹង ក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ។
ក្មេងរងគ្រោះខាងលើនេះមានឈ្មោះថា និត ដាវីត ភេទប្រុស អាយុ ៧ឆ្នាំ ជាសិស្សថ្នាក់ទី១ នៃសាលាបឋមសិក្សាក្រពើហារ ស្នាក់នៅជាមួយម្តាយបន្ទប់ជួល ក្នុងភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ម្តាយឈ្មោះ សេង ស្រីនី ភេទស្រីអាយុ៣៤ឆ្នាំ មុខរបរលក់ដូរ (លក់ម្ជូរតាមកម្មវិធីបុណ្យទាន)។
សូមស្តាប់ការរៀបរាប់ពីក្មេងស្រីម្នាក់ ដែលប្អូនប្រុសរបស់ខ្លួនលង់ទឹកស្លាប់