
សៀមរាបៈ ថៅកែលក់គ្រឿងបន្លាស់រថយន្តម្នាក់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បានចូលទៅចាក់សម្លាប់ បណ្ដាលឲ្យដេកស្លាប់ក្នុងថ្លុកឈាម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោងប្រមាណ៨ព្រឹកថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំច សំរិទ្ធសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះលក់គ្រឿងបន្លាស់រថយន្ដ (គ្មានស្លាកយីយោ) ស្ថិតនៅក្រុមទី៩ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
សមត្ថកិច្ច ដែលមានវត្តមាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ បារាំង ភេទប្រុស អាយុប្រមាណជា ៤៥ឆ្នាំ មុខរបរលក់គ្រឿងបន្លាស់រថយន្ត ត្រូវបានឃាតកមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចាក់ចំបំពង់.ក បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម។

បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ បានស្លាប់នៅចន្លោះម៉ោងប្រមាណ៩យប់ថ្ងៃ២៣ ខែមេសា ឆ្នាំ២០១៨ ប៉ុន្តែរហូតដល់ម៉ោងនេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់លម្អិតពីករណីនេះនៅឡើយ ហើយកំពុងបន្តស្រាវជ្រាវ ៕



