header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អស្ចារ្យណាស់! ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍​ នៅក្នុងរាជធានី​ភ្នំពេញ ​លោក​ ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ន​ គម្រោងរថភ្លើងដឹកអ្នកដំណើរពីភ្នំពេញ-ព្រលានយន្តហោះអន្តរជាតិភ្នំពេញ​ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨នេះ វេលាម៉ោង៦៖៣០នាទីព្រឹក នៅស្ថានីយរថភ្លើងភ្នំពេញ។

សម្រាប់ការដាក់ឲ្យប្រើប្រាស់ជាបណ្តោះអាសន្ននេះ ប្រជាពលរដ្ឋ អាចធ្វើដំណើរតាមរថភ្លើងដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ខែមេសា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៨។

ជាមួយនឹងការដឹកជញ្ជូនថ្មី នៅក្នុងរាជធានីភ្នំពេញ នឹងជួយសម្រួលដល់អ្នកដំណើរទៅព្រលានយន្តហោះ មិនមានការព្រួយបារម្ភពីបញ្ហាកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ឡើយ។

រថភ្លើងដឹកអ្នកដំណើរនេះ ចំណាយពេលប្រមាណ៣០នាទី ក្នុងការដឹកជញ្ជូនអ្នកដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះ និងអាចផ្ទុកអ្នកដំណើររួមទាំងអ្នកអង្គុយ និងអ្នកឈរប្រមាណ១០០នាក់ ផងដែរ។

ផ្លូវដែករថភ្លើងនេះ បានឆ្លងកាត់តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មានប្រវែងប្រមាណ១៦០០ម៉ែត្រ តភ្ជាប់ពីផ្លូវដែកស្ថានីយ៍អាយស្ម័យានភ្នំពេញ ដែលមានស្រាប់ មកកាន់ស្ថានីយ៍ថ្មី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រថភ្លើងធុនស្រាលចំនួន៤គ្រឿង ទិញពីប្រទេសម៉ិកស៊ីកូ ដែលដាក់ឲ្យដំណើរការ​នេះ​ ដោយក្នុង១គ្រឿង មានតម្លៃជាង១លានដុល្លារ។

សូមរំឭកថា ផ្លូវរថភ្លើងពីស្ថានីយ៍ទៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ មានប្រវែងប្រមាណជា១៤គីឡូម៉ែត្រ។

សូមបញ្ជាក់ថា​ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ បានដាក់ដំណើរការឡើងវិញ​ នូវផ្លូវរថភ្លើងពីប៉ោយប៉ែត ទៅសិរីសោភ័ណ និងជិះមិនអស់លុយរយៈពេល៤ខែ ចាប់ពីថ្ងៃទី៤មេសា ដល់ទី១ ខែសីហា ឆ្នាំ២០១៨ផងដែរ​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post