Sponsor
ដោយ៖ អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញ៖ បន្ទាប់ពីលោក ឡាយ វណ្ណៈ ត្រូវបានដកតំណែងចេញពីអភិបាលខេត្ត និងប្រធាន​គណបក្សប្រជាជនកម្ពុជាខេត្តតាកែវ កាលពីពេលថ្មីៗនេះ និងត្រូវបានឃាត់ខ្លួនតាមអំណាចដីការបស់តុលាការក្រុងភ្នំពេញ ដោយក្រុមប៉ូលីសរបស់ក្រសួហមហាផ្ទៃដោយស្លៀកពាក់ស៊ីវិលកាលពីរសៀលថ្ងៃទី០១ ខែមេសា ក្រោយពីបញ្ចប់ពិធីផ្ទេរភារកិច្ចប្រធានគណបក្សប្រជាជនខេត្តតាកែវរួចមក ដែលនាំធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងរង់ចាំមើលពីចំណាត់ការរបស់តុលាការក្រុងភ្នំពេញ។

ក្រោយពីមានរូបអាស្រូវ និងជាប់ពាក់ព័ន្ធថា លោក ឡាយ វណ្ណៈ ជាមេក្លាងនិងជាជនដៃដល់នៃអំពើឃាតកម្មកើតមានឡើងនៅកណ្តាលក្រុងដូនកែវ កាលពីថ្ងៃទី ២៦ ខែមករាកន្លងទៅ ទៅលើស្រ្តីមេម៉ាយស្រស់សោភាកូនបីនាក់នោះ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាពិធីករទូរទស្សន៍ BTV News បានធ្វើការព្រលះ និងនិយាយភាសាបែបមិនល្អដាក់ទៅលើលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅក្នុងកម្មវិធីម៉ោងព័ត៌មាននៅព្រឹកថ្ងៃច័ន្ទនេះតែម្តង ។

អញ្ចឹងសូមស្តាប់លោក សយ សុភាព តើគាត់និយាយអ្វីខ្លះ និងរំលឹករឿងអាក្រក់ៗរបស់លោក ឡាយ វណ្ណៈ ដោយរបៀបណា ?

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor