header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ លោកវរសេនីឯក តេង ស៊ីណូ អធិការនគរបាលខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី១៩មេសា បានប្រាប់ថា ស្ត្រីជាប់សង្ស័យក្នុងករណីសម្លាប់នារីម៉ាស្សានៅខណ្ឌចំការមននោះ ត្រូវបានចាប់ខ្លួននៅខណ្ឌមានជ័យ ខណៈដែលជនសង្ស័យកំពុងទិញគ្រឿងញៀន។ ក្នុងន័យខាងនេះ គឺបានបញ្ជាក់ថា ខណ្ឌមានជ័យរបស់លោក មានកន្លែងលក់ចែកចាយគ្រឿងញៀន?

ជាក់ស្តែងនៅវេលាម៉ោងប្រមាណ៥ល្ងាច ជារៀងរាល់ថ្ងៃគេតែងតែបានសង្កេតឃើញក្រុមយុវជនម្នាក់ឈរលក់ថ្នាំញៀននៅលើដងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

មតិមហាជនក៏បានរិះគន់ចំៗថា ឈរលក់ថ្នាំញៀនដូចលក់ម្ហូបអាហារហើយហាក់បីដូចជាគ្មានវិធានការក្តៅក្នុងការបង្ក្រាបទាល់តែសោះ នៅតំបន់នេះ។ អ្នកធ្វើដំណើរឆ្លងកាត់ផ្លូវ៦០ម៉ែត្រក៏បានសម្តែងការព្រួយបារម្មណ៍យ៉ាងចំពោះសុវតិ្ថភាព។

តំបន់អនា​ធិបតេយ្យមានប្រជាពលរដ្ឋរស់ប្រមាណជាង៦០គ្រួសារ ផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ ជាតំបន់ដែលកំណត់យ៉ាងច្បាស់ថា ជាតំបន់មិនរៀបរយហើយ បើតាមប្រភពពីមន្ត្រីសាលាខណ្ឌមានជ័យធ្លាប់បានឲ្យដឹងថា រដ្ឋនឹងមានដំណោះស្រាយ ដើម្បីឲ្យចាកចេញពីតំបន់នេះ ក៏ប៉ុន្តែខាងអាជ្ញាធរខណ្ឌមិនទាន់បានទទួលដំណឹងផ្លូវឡើយទេ។

ប្រភពដដែលបន្តថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌតែងតែបានដឹកនាំចុះបង្ក្រាបល្បែងស៊ីង និងគ្រឿងញៀនផងដែរ។ តែនៅមិនអស់មិនដឹងថា ពួកគេនាំមកពីណានោះទេ។

ទោះបីជាយ៉ាងនេះក្តី តំបន់លក់ចែកចាយគ្រឿងញៀននៅបឹងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មុខមន្ទីរព្រះកុសមៈ ត្រូវបានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់ពណ៌ផ្កាឈូក។ ដោយឡែកតំបន់លក់ចែកចាយនៅផ្លូវ៦០ម៉ែត្រ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ឯណេះវិញក៏អាចជាគោលដៅមួយផ្សេងទៀតសម្រាប់​ក្រុមជួញដូរចែកចាយ សម្លឹងយកជាគោលដៅបន្ទាប់ពីតំបន់បឹងឈូកផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post