
នាថ្ងៃទី២០ ខែមេសានេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០១៧ និងការវាយតម្លៃសមិទ្ធផល៥ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅសណ្ឋាគារសូហ្វីតែល នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា សក្តានុពលសេដ្ឋកិច្ចកម្ពុជា ត្រូវបានគេទទួលស្គាល់ និង ចាត់ទុកថា ជា «ខ្លាសេដ្ឋកិច្ចថ្មី» មួយនៅតំបន់អាស៊ី។

ឆ្លើយតបទៅនឹងការលើកឡើងខាងលើ របស់សម្ដេចតេជោ លោក វិល្លាម អ្នកវិភាគបញ្ហាសង្គម បានតបថា ៖
បច្ចុប្បន្ននេះជាខ្លាឃ្លោកឬឆ្មាសេដ្ឋកិច្ចឡេីយទេសម្ដេច😂
ចង់អោយកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ច លុះត្រាកម្ពុជាកសាង៤ចំនុច
១ ៖ ធនធានមនុស្សថ្មីស្រឡាងមួយ ដែលកសាងចាប់ពីបឋមសិក្សា ពេលចូលរៀនជាសិស្សធម្មតា ពេលចប់ទុតិយភូមិក្លាយជាអ្នកទស្សនវិជ្ជាម្នាក់ ជាកងទ័ពម្នាក់ ជាបញ្ញវ័ន្តម្នាក់ ពោល គឺផ្លាស់ប្ដូរប្រព័ន្ធអប់រំចាស់ ដាកប្រព័ន្ធថ្មី ដែលមានកម្មវិធីសិក្សា ទស្សនវិជ្ជា សព្វាវុធការ «យោធាបំរុង » មុខវិជ្ជាប្រវត្តិសាស្ត្រពិត តាំងពីថ្នាក់តូចដល់ថ្នាក់ធំ ធានាអោយបាននូវធនធានមនុស្សថ្មី លត់ដំពួកកុមារអោយក្លាយជាពលរដ្ឋគម្រូ ក្នុងលក្ខខ័ណ្ឌដាច់ខាតបំផុត ប្រមូលធនធានមនុស្សជាក្រុម ផ្ដល់ឱកាសនឹងថវិកាក្នុងការកសាងសមត្ថៅាព ផ្ដល់កំចីរបង្កេីតឧស្សាហកម្មក្នុងស្រុក ផ្គត់ផ្គង់ក្នុងស្រុក វត្ថុធាតុដេីមក្នុងស្រុក
២ ៖ ដកហូតមកវិញនៅដីសម្បទាន យកមកចែកជូនពលរដ្ឋក្រីក្រ
បង្កេីតធនាគារដ្ឋផ្ដល់កំចីដល់អ្នកជំនាញកសិកម្ម ផលិតជី ផលិតគ្រឿងចក្រខ្លួនឯង ដេីម្បីធ្វេីកសិកម្ម ហេីយបិទទីផ្សាកសិផលពីប្រទេសជិតខាងដេីម្បីធានាទីផ្សាក្នុងស្រុក
៣ ៖ បង្កេីតប្រព័ន្ធ Cycle Economic . ពលរដ្ឋមានសិទ្ធបណ្ដាក់ទុនជាមួយរដ្ឋដេីម្បីកសាងប្រទេស នឹងហេដ្ឋារចនាសម្ព័ន្ធ កាត់បន្ធយជំនួយបរទេស , រាស្ត្រកសាងជាតិជាមួយរដ្ឋ រដ្ឋដកពន្ធដែលប្រមូលបានពីរាស្ត្រ ១០ ទៅ ២០ ភាគរយបណ្ដាក់ទុនជាមួយក្រុមហ៊ុនបរទេស យកប្រាក់ចំណេញ ទុកទូទាត់សងរាស្ត្រលេីសេវាកម្មសុខាភិបាល , សាធារណៈ .ល.
៤ ៖ ប្រមូលទុនពីពលរដ្ឋ កសាង កែឆ្នៃ សម្រិតសម្រាំង ប្រព័ន្ធឧស្សាហកម្មគ្មានផ្សែង ( Tourist) ដោយអភិវឌ្ឍន៍ កម្ពុជាអោយក្លាយជា ប្រទេសទេសចរណ៍លំដាប់អាស៊ីអាគ្នេយ៍ ដោយពុះជា២ផ្នែក ប៉ែកសៀមរាប ព្រះវិហារ បន្ទាយមានជ័យ ជាតំបន់ទេសចរណ៍វប្បធម៌ , កោះកុង មណ្ឌលគីរី ក្រុងព្រះសីហនុ កំពត ជាតំបន់ឋានសួគ៍ធម្មជាតិ
