
តារាកំប្លែងដ៏មានប្រជាប្រិយភាព នាយ ចយ ត្រូវបានមហាជនចាត់ទុកថាជាមនុស្សប្រុសម្នាក់ ដែលមានសំណាង ព្រោះទោះបីជាលោកមានមុខមាត់មិនសង្ហាដូចគេ ក៏លោកត្រូវបាននារីម្នាក់ដែលសព្វថ្ងៃជាភរិយា បានស្រលាញ់រូបលោកដោយចិត្តស្មោះសរ ដោយមិនគិតពីរូបរាងរបស់លោកឡើយ យល់ព្រមរៀបការ និងសាងគ្រួសារជាមួយលោកយ៉ាងមានសុភមង្គលបំផុត។

ក្នុងនោះគេសង្កេតឃើញថា បន្ទាប់ពីរៀបមង្គលការរួចមក នាយ ចយ កាន់តែមានភាពមមាញឹកក្នុងការងារសិល្បៈខ្លាំងជាងមុន ហើយនៅពេលទំនេរគឺ នាយ ចយ តែងតែមានដំណើរកំសាន្តជាមួយភរិយា។

ដោយឡែក អ្វីដែលមហាជនមិនសូវជាបានឃើញនោះ គឺ បន្ទាប់ពីរៀបមង្គលរួចយមក នាយ ចយ ហាក់ដូចជាមិនធ្លាប់ឲ្យភរិយារបស់ខ្លួន បង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ឡើយ ដូចជាក្នុងកម្មវិធីតន្ត្រី កំប្លែង និងកម្មវិធីកំសាន្តនាៗនោះទេ ប៉ុន្តែពិតជាភ្ញាក់ផ្អើល ហើយប្រហែលជាលើកទីមួយហើយ ដែល នាយ ចយ បានដឹកដៃភរិយាដ៏ស្រស់ស្អាតរបស់ខ្លួន ចូលរួមលេង ក្នុងកម្មវិធីពេញចិត្តអត់ របស់ប៉ុស្តិ៍ MY TV ។ ទស្សនាវីដេអូខ្លីខាងក្រោម:


ទស្សនាវីដេអូខាងក្រោមនេះ ៖