
វីដេអូមួយរបស់ ឯកឧត្តមទីប្រឹក្សាអគ្គលេខាធិកាព្រឹទ្ធសភា ត្រូវបានបែកធ្លាយនៅលើគណនីហ្វេសប៊ុក លោក វិល្លាម អ្នកវិភាគបញ្ហាសង្គម ពីការវាយ និងជេរមនុស្សឆ្កួតយ៉ាងឃោឃៅបំផុតស្ទើរងាប់ ស្ទើររស់ បន្ទាប់ពីជនមិនគ្រប់ទឹក បន្ទោរបង់នៅមុខបន្ទប់លោក កាលពី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ម៉ោង ២៣.០០នាទីយប់ នៅចំណុច ផ្សារកុងទីន័រ តាមបណ្តោយផ្លូវហ្សាដឺហ្គូល ខាងកើតស្តាតចាស់ ជាប់សណ្ឋាគារសូហ្វីថែលអង្គរ ទល់មុខសណ្ឋាគារតារាអង្គរ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានអ្នកកាន់ទូរស័ព្ទថតឲ្យទៀតផង ។ តាមរយៈវីដេអូនេះ លោក វិល្លាមបានភ្ជាប់ជាមួយសំណេរថា ៖
ជួយ Share 😡
ឯកឧត្តមទីប្រឹក្សាអគ្គលេខាធិកាព្រឹទ្ធសភាវាយមនុស្សឆ្កួតយ៉ាងឃោឃៅបំផុត ឋានានុក្រមដល់ទៅឯកឧត្តមតែបែរជាប្រេីអំពេីហឹង្សាយ៉ាងព្រៃផ្សៃលេីមនុស្សវិកលចរឹត តាំងខ្លួនជាមនុស្សឆ្កួតដែរ តេីឯណាទៅតម្លៃនាមជាឯកឧត្តម ដែលជាគោរមងារព្រះមហាក្សត្រប្រទាន ទោះជាយ៉ាងណាគាត់ជាមនុស្សឆ្កួតទេ ទៅប្រកាន់ស្អីលោក

សង្ឃឹមថាក្រសួងនឹងមានចំណាត់ការ លេីឯកឧត្តមទីប្រឹក្សាមហាទំនេីងសែនជ័យបារមីវាយតប់ សយ សោភ័ណ នេអះផង