header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើតាមព្រះរាជសាររបស់ព្រះអង្គ ក្នុងឱកាសបើកបវេសនកាល នៃរដ្ឋសភា សម័យប្រជុំរដ្ឋសភា លើកទី១០ នីតិកាលទី៥ នៅថ្ងៃច័ន្ទ ៩រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩នេះ ព្រះបាទករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរដល់សម្តេចតេជោ ហ៊ុនសែន ដែលតែងតែប្រកាន់ភ្ជាប់ នូវគោលការណ៍សាមគ្គីជាតិ ដើម្បីប្រជាជាតិជាធំ។

យោងតាមព្រះរាជសារ ដែលអានដោយសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បន្តថា រដ្ឋសភា ក្នុងនាមស្ថាប័ននីតិប្បញ្ញតិ្ត បានបំពេញតួនាទីរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ប្រកបដោយប្រសិទ្ធភាព ជាពិសេសបានអនុវត្តនតួនាទីរបស់ខ្លួន ក្នុងមុខងារនីតិកម្ម ធ្វើជាអ្នកតំណាង និងតាមដានការអនុវត្តច្បាប់សម្រេចកាងារបានយ៉ាងល្អប្រសើរ។ ដោយមានកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័នរដ្ឋកំពូលៗ មានព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញរាជរដ្ឋាភិបាល អង្គការអន្តរជាតិនានា និងអង្គការក្រៅរដ្ឋាភិបាល រដ្ឋសភា បានបំពេញការងារដោយទទួលបានលទ្ធផលល្អប្រសើរ ក្នុងការតាក់តែង និងអនុម័តច្បាប់ឲ្យសមស្របទៅនឹងស្ថានភាពរបស់សង្គមជាតិយើង។

ព្រះរាជសារបញ្ជាក់ថា “ខ្ញុំព្រះករុណា មានសង្ឃឹមថា រដ្ឋសភា ជាតិដ៏ឧត្តុងឧត្តម ដែលជាតំណាងប្រជាពលរដ្ឋ នឹងបន្តខិតខំប្រឹងប្រែងសហការជាមួយស្ថាប័នជាតិកំពូលៗនានាថែមទៀត ដើម្បីសម្រេចឲ្យបាននូវទិសដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាជំហានៗ ធានាបាននូវសង្គមកម្ពុជាមួយដែលរឹងមាំ មានសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម មានការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសមធម៌”

នៅក្នុងនីតិកាលទី៥ នៃរដ្ឋសភានេះ “ខ្ញុំករុណា ខ្ញុំសង្កេតឃើញថា ប្រទេសកម្ពុជា បានទទួលជោគជ័យក្នុងការសម្រេចបានកំណើនផលិតផលក្នុងស្រុក តាមរយៈការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋជារៀលរាល់ឆ្នាំ”។ “រាជដ្ឋាភិបាល បានបន្តជំរុញការអនុវត្តផែនកាយុទ្ធសាស្រ្តវិស័យសុខាភិបាល សំដៅលើកស្ទួយអនាម័យ សុខភាព សុខុមាលភាពរបស់ប្រជាជន បានកាន់តែល្អប្រសើរ ជាពិសេសប្រជាជនក្រីក្រ ស្ត្រី និងកុមារ។ លើសពីនេះ ក៏បានអនុវត្តន៍គោលនយោបាយអភិវឌ្ឍប្រព័ន្ធសុវត្ថិភាពសង្គម ការគាំពារសង្គម សម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ កាការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងគោលនយោបាយជាតិ សម្រាប់មនុស្សចាស់”

ព្រះរាជសារបន្ថែមថា រាជរដ្ឋាភិបាល នីតិកាលទី៥ ក៏បានប្រឹងប្រែងអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ដឹកជញ្ជូនគ្រប់ប្រភេទ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឲ្យក្លាយទៅជាប្រព័ន្ធភស្តុភាកម្មមួយដ៏រស់រវើក រួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកស្ទួយជីវភាព សុខុមាលភាពរបស់ប្រជាជន។

ព្រះរាជសារព្រះមហាក្សត្រ គូសបញ្ជាក់ថា “ខ្ញុំព្រះករុណា ខ្ញុំសូមអបអរសាទរដល់រាជរដ្ឋាភិបាល ដែលតែងតែប្រកាន់ភ្ជាប់នូវគោលការណ៍សាមគ្គីជាតិ ដើម្បីរួបរួម ពួតដៃគ្នា រវាងប្រជាជាតិកម្ពុជាទាំងអស់ ទាំងក្នុង និងក្រៅប្រទេស លើគ្រប់មជ្ឈដ្ឋាន និងនិន្នាការនយោបាយ ដើម្បីកសាង និងការពារជាតិ សមិទ្ធផលសង្គម និងការធានាឲ្យមានឯកភាពជាតិបូរភាពទឹកកដី អធិបតេយ្យភាពជាតិ សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងវឌ្ឍនភាព”។

ជាមួយគា្ននោះ ព្រះអង្គក៏បានកោតសសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះសម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុប្រធាននៃរដ្ឋសភា លោក លោកស្រី ប្រធានគណៈគម្មការទាំង១០ និងសមាជិក សមាជិការ នៃរដ្ឋសភាទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់បំពេញភារកិច្ចរបស់ខ្លួន ក្នុងការបម្រើសង្គមជាតិយើង។

ព្រះបាទ សីហមុនី បានមានព្រះរាជបន្ទូលក្នុងព្រះរាជសារ គូសបញ្ជាក់បន្ថែមថា សូមកោតសសើរយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយជោគជ័យ និងបានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមទំាងពួងរបស់ប្រទេស ប្រកបដោយបញ្ញាញាណ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post