header ads

Sponsor

រិទ្ធី

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះរូបថាមួយសន្លឹក អមដោយលិខិតតែងតាំងប្រធានគណៈពង្រឹងខេត្តកំពង់ចាម របស់គណបក្សយុវជនកម្ពុជា។ លិខិតលេខ ០០៣០១/១៨ គ.យ.ក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ ដែលចុះហត្ថលេខាដោយ លោក ពេជ្រ ស្រស់ បានសម្រេច តែងតាំងលោក វ៉ែន រតនៈ ជាប្រធានគណៈពង្រឹងខេត្តកំពង់ចាម នៃគណបក្សយុវជនកម្ពុជា។ ក្នុងប្រការ២ បានចែងថា បេក្ខភាពដែលមានឈ្មោះក្នុងប្រការ១ ត្រូវបំពេញភារកិច្ច និងកាតព្វកិច្ចទៅតាមសេចក្តីណែនាំនានារបស់អគ្គលេខាធិការដ្ឋានគណបក្សយុវជនកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុង។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានសរសេរថា៖ លោក វ៉ែន រតនៈ អតីតជាប្រធានចលនាយុវជនអតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តកំពង់ចាម ខណៈនេះលោកបានសម្រេចចិត្តចូលរួមជាមួយនឹងគណបក្សយុវជនកម្ពុជាដើម្បីសង្រ្គោះជីវភាពរបស់ម្ចាស់ឆ្នោត។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post