សោកនាដកម្មដ៏អាក្រក់មួយបានកើតឡើងនាពេលព្រឹកវេលាម៉ោងប្រមាណ 7:30 ថ្ងៃទី ២៨ ខែមេសា ដោយមានរថយន្ត Lexus ៤៧០ បានបើកបរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ លុះមកដល់ភូមិ អូរជ្រៅ ឃុំ បឹងព្រាវ ស្រុក ស្រែ អំបិល ខេត្ត កោះកុង Lexus ៤៧០ វ៉ាមិនផុត ក៏បានបុកនឹងរថយន្តដឹកប្រេងរបស់ក្រុមហ៊ុន PTT បណ្តាលឲ្យផ្ទុះឆេះរថយន្តទាំងពីរគ្រឿង។ ក្រោយហេតុការណ៍ដ៏អាក្រក់នេះ បានបន្សល់ភាពឈឺចាប់យ៉ាងខ្លាំងដល់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ក្នុងនោះដែរដល់សង្សារជនរងគ្រោះមានឈ្មោះ ធេង ដាវុន ភេទប្រុស អាយុ២៨ឆ្នាំ ដែលជាមន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពត បានបង្ហោះសារក្នុងបណ្តាញ Facebook របស់គាត់ថា៖
ត្រលប់មកវិញបងអួនទទួលយកអត់បានទេ😖 អូនសន្យាឈប់រករឿង ឈប់កុហកហើយ ហេតុអីទៅចោលអួនបែបនេះ?😢😢😢 រយះពេលមួយឆ្នាំនេះបងនៅមួយអូន បងនាំអូនស្គាល់គ្រប់កន្លែង រស់នៅមួយគ្នាដូចប្ដីប្រពន្ធទោះ ជាឋានះខុសគ្នា😖 តែបងផ្ដល់ការស្រលាញ់អោយអូនលើសនារីដទៃ បងថាហាក្រោកឡើងមកថ្ងៃ 5នេះ birthday អូនជិតដល់ហើយ បងថាអោយអូនទៅកំពត់ លូវបងទៅណា មកវិញមក ដាវុន
មនុស្សប្រុសម្នាក់ដែលអូនស្រលាញ់បំផុតជីវិត គ្មានអ្នកណាជំនួសបានទេ😖 បងសួរថាបើយើងអត់បានការ យើងរស់នៅបែបនេះរហូតបានទេ? អូនឆ្លើយព្រមលំបាកមួុយបង ទាំងអស់ 😢😢ហេតុអីយើងត្រូវព្រាត់ស្លាប់ ហេតុអីអោយអូនបាត់បង់ពេលនេះ? ហេតុអីទេវតាអឺយ សងមនុស្សប្រុសខ្ញុំស្រលាញ់មកវិញមក 😢😢😢 ត្រលប់មកវិញមកវុន កុំអោយអូនរងចាំបែបនេះអី ថេងដាវុន បងឯងក្រោកជេរអូនវិញមក យើងឈ្លោះគ្នាទៀត បងដឹងថាអូនចូលចិត្តញុំនំរ៉ូទីបនៅផែង បងតែងតែទិញអោយអូនបងហាយើងនៅមានរឿងច្រើនណាស់ កុំទៅចោលអូនអីបង កូនកណ្ដុរនៅកំពង់កំពុងចាំបងនិងអូនទៅដាក់អីអោយវាសុី ដាវុន
ក្រោកឡើងមក កុំអោយអូនឆ្គួតអីបង ទោះជាយើងឈ្លោះគ្នាតែបងតែងតែនៅក្រោកខ្នងអូន បងតែងជេរអូនធុញ ហត់និងអូនរករឿងបង តេរកូបងមិនអោយធើការកើតទេ បងគិតមើលថាចាកចេញបែបនេះតើអូនអាចទទួលយកបានទេ? បងតែងតែប្រាប់មើលថែខ្លួនផង ព្រោះយើងឈឺ បងតែងតែប្រចន្ទអូន វុនហា អូនស្រលាញ់បងម្នាក់គត់ ហើយនៅកំពតបងដឹងថាអូនចូលចិត្តជិះទូកមើលអំពិលអំពែក បងតែងតែនាំទៅគ្រប់កន្លែងថតរូបអោយអូនស្អាតៗ ក្រោកវិញមកណាអង្វយទេវតាអឺយ អោយគេវិញមក😢😢😢#ថេងដាវុន តួ ឈ្នានីស អូនស្រលាញ់បងក្នុងមួយជីវិត សូមបងទៅអោយបានសុខមិនថាជាតិណាកុំអោយបងអភ័ព្វដូចពេលនេះទៀត ជាតិនេះមិនបានជាគូរនិងគ្នា សុំអោយដូចជាតិនេះលោកប្ដី៕