header ads

Sponsor

រិទ្ធី

នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៨ នេះ លោក ជុំ កុសល ទីប្រឹក្សាសម្តេច ហ៊ុន សែន បានឆ្លើយបតទៅនឹងលោក សម​ រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិដែលបានប្រកាសឱ្យពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដា ខាងមុខ។ អតីតគ្រូបង្រៀនអក្សរសាស្រ្តខ្មែររូបនេះបានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ តើនៅមានអ្វីត្រូវនិយាយទៀតចំពោះទណ្ឌិត សម រង្ស៊ី? ក្នុងនាមជាកូនតំណឈាមពីខ្មោចឪពុកដែលប្រវត្តិសាស្ត្រជាតិបានកត់ត្រាឈ្មោះជា « ជនក្បត់ជាតិ » ទណ្ឌិត សម រង្ស៊ី ធ្វើនយោបាយគឺពិតជាយកគំរូខ្មោចឪមកអនុវត្តបានល្អដើម្បីឈោងចាប់យកកំណត់ត្រាសាងកេរ្តិ៍ឈ្មោះបានដូចខ្មោចឪពុក ។

ទីប្រឹក្សាសម្តេច ហ៊ុន សែន បានបន្តទៀតថា៖ លោក សម រង្ស៊ី បានដើរលើវិថីនយោបាយប្រឆាំងអស់រយ:ពេលម្ភៃឆ្នាំមកនេះទណ្ឌិតសម រង្ស៊ី ពិតជាប្រឆាំងមែនគឺប្រឆាំងសម្លាប់ជាតិតែម្តង។ នយោបាយប្រឆាំងរបស់ទណ្ឌិតរូបនេះគឺ
- ទប់ស្កាត់វិនិយោគិនក្រៅប្រទេសមិនឱ្យមកវិនិយោគនៅកម្ពុជា។

- ញុះញង់កម្មករឱ្យធ្វើបាតុកម្មប្រឆាំងថៅកែរោងចក្រ។

- បណ្តុះផ្នត់គំនិត មនោគមវិជ្ជានយោបាយជ្រុលនិយមហួសហេតុដល់អ្នកគាំទ្រខ្លួឱ្យយក្លាហានខុសរឿង បំពានច្បាប់ មាក់ងាយអាជ្ញាធរ ប្រើសំដីបាតផ្សារ ជេរប្រមាថ។ល។

- ចុះកិច្ចព្រមព្រៀងកាត់ខេត្តកម្ពុជានៅភូមិភាគឦសានចំនួនបួនឱ្យទៅជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។ 

- ជួលបរទេសឱ្យសរសេរអាក្រក់ពីជាតិខ្លួនឯង ដើម្បីឱ្យមានការដាក់សម្ពាធសេដ្ឋកិច្ចពីសហគមអន្តរជាតិ និងចុងក្រោយគេ បានធ្វើវិច្ឆេទកម្មប្រជាធិបតេយ្យនៅកម្ពុជាតាមរយ:ការអំពាវនាវឱ្យប្រជាពលរដ្ឋធ្វើពហិការការបោះឆ្នោតជាតិនាខែកក្កដាខាងមុខនេះ។ 
លោក ជុំ កុសល បានបញ្ជាក់ថា៖ បច្ចុប្បន្នបុគ្គលនេះក្លាយជាទណ្ឌិតដែលមានបទល្មើសរាប់មិនអស់ជាប់ខ្លួនទៅហើយៗក៏គ្មានឱកាសមកជាន់ដីកម្ពុជាបានទៀតដែរ បើរាប់ពីទោសទណ្ឌ ។ ដូច្នេះ ដើម្បីជាការតបទៅនឹងកំហឹងរបស់ខ្លួនមកលើរាជរដ្ឋាភិបាល ទណ្ឌិតរូបនេះមានតែប្រើវិធីបំផ្លាញនេះឯង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post