header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ទីបំផុតការប្រឡងចម្រៀងលំដាប់ពិភពលោក កម្មវិធី The Cambodia Idol រដូលកាលទី៣ របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស ក៏បានរកឃើញពន្លកសិល្បៈថ្មី ក្រោមការបោះឆ្នោតគាំទ្រពីមហាជន ដោយបានទៅបេក្ខជនឈ្នះផុតគេជាម្ចាស់ពានថ្មី គ្រី ថៃពៅ វ័យ២៥ឆ្នាំ មកពីខេត្តកំពង់ចាម ដែលបានពុះពារយ៉ាងលំបាកបំផុត ទម្រាំដល់ជំហានដ៏រីករាយនេះ។

វត្តមានគណៈអធិបតីរួមមានលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចូលរួមប្រគល់ពាន និងរង្វាន់ដល់បេក្ខជនជ័យលាភី។ គ្រី ថៃពៅ ក្រៅពីលើកពានទទួលបានប្រាក់រង្វាន់១៥០លានរៀល និងក្លាយជាតារាចម្រៀងកុងត្រារបស់ហង្សមាស ដោយស្វ័យប្រវត្តិ។

ជាមួយគ្នានេះដែរ លោក ឬទ្ធី ក៍បាននិយាយឡើងវិញផងដែរទាក់ទងនឹងការប្រលងមកដល់វគ្គផ្ដាច់ព្រ័ត្រនេះ ទោះបីអ្នកបីនាក់ផ្សេងទៀតមិនបានទទួលពាន ប៉ុន្តែពួកគាត់គឺស្ថិតនៅក្នុងគ្រួសារហង្សមាសហើយ មានន័យថាក្លាយជាអ្នកចម្រៀងអាជីពរបស់ផលិតកម្មហង្សមាស។

លោកបានបន្ថែមថា រាល់បេក្ខជនទាំងអស់គឺសុទ្ធតែមានអ្នកគាំទ្រ រៀងៗខ្លួន ហើយប្រសិនបើអ្នកដែលខ្លួនគាំទ្រ មិនជាប់ ប្រាកដជាមិនសប្បាយចិត្តទេ ហើយប្រាកដជាមានការរិះគន់ហើយ ប៉ុន្តែកម្មវិធីទទួលយកការគាំទ្រការបោះឆ្នោតតាមសារ ទូរស័ព្ទ។

សូមទស្សនាវីដេអូ៖

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post