
គិតមកដល់ត្រឹមថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ ករណីអត្តឃាតរបស់ ស្ត្រី មេម៉ាយ ចេវ សុវឌ្ឍនា កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ នៅក្រុងដូនកែវ ខេត្តតាកែវ កំពុងតែប្រែក្លាយទៅជាអំពើឃាតកម្មដ៏សាហាវមួយនិងអាថ៌កំបាំង ដោយព្រះរាជអាជ្ញារងបានសម្រេចចោទប្រកាន់មនុស្ស៤នាក់ មាន លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ, លោក ឡាយ ណារិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុស លោក ឡាយ វណ្ណៈ, ឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកឡានឲ្យលោក ឡាយ វណ្ណៈ និងចុងក្រោយ ឈ្មោះ ជឹម វុធ ហៅ ថូត ជាអ្នកបំរើនៅផ្ទះនាង ចេវ សុវឌ្ឍនា។



គួរបញ្ជាក់ផងដែរថា អ្នកនាង ចេវ សុវឌ្ឍនា គឺជាស្ត្រីមេម៉ាយ មានកូនចំនួន៣នាក់ ដោយសព្វថ្ងៃកូនៗរបស់នាងមានទុក្ខជាទម្ងន់ និងមានការនឹកស្រណោះសោកស្តាយម្តាយ មិនគួរណាមកជួបរឿងអកុសលបែបនេះ ហើយចាកចេញទៅគ្មានថ្ងៃត្រលប់លឿងបែបនេះឡើយ។ ក្នុងនោះកូនៗទាំង៣ ក៏ទើបនឹងធ្វើពិធីខួបកំណើតអោយម្តាយរបស់ពួកគេផងដែរ ក្នុងបរិយាកាសមួយដ៏ក្រៀមក្រំបំផុត។

ក្នុងនោះ កូនៗរបស់អ្នកស្រី ចេវ សុវឌ្ឍនា ក៏បានបង្ហោះរូបភាពនៃសារឆ្លើយឆ្លងគ្នារវាងពួកគេ និងអ្នកម្តាយជាទីស្រលាញ់ ហើយក្នុងសារនោះ អ្នកនាង ចេវ សុវឌ្ឍនា ក៏បានផ្តល់នៅការទូន្មានល្អៗសម្រាប់កូនៗ មើលទៅគឺពិតជាកម្សត់ណាស់សម្រាប់គ្រួសារមួយនេះ។

ចង់ដឹងថាមានន័យបែបណានោះ សូមមើលរូបខាងក្រោម:





