
នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ យ៉ាងហោចណាស់មនុស្ស ៤នាក់បានរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកចំនួន ៣គ្រាប់ នៅខេត្តភាគខាងត្បូងប្រទេសថៃរួមមានខេត្ត ណារ៉ាធីវ៉ាត់ និងខេត្តប៉ាតាននី។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ (sputniknews)។
ប្រភពដដែលបន្តទៀតថា៖ តាមកាសែត Chiang Rai Times គ្រាប់បែកចំនួន ០៣គ្រាប់ បានផ្ទុះឡើងក្នុងពេលដំណាលគ្នា កាលពីថ្ងៃចន្ទ ទី០៩ ខែមេសា ឆ្នាំ២០១៨ ម្សិលមិញ នៅស្រុក Su-Ngai Kolok ខេត្តណារ៉ាត់ធីវ៉ាត់ កាលពីវេលាម៉ោងប្រហែល ៦ល្ងាច (ម៉ោងក្នុងតំបន់)។
កាសែតនេះបានបញ្ជាក់ ដោយដកស្រង់សម្តីប៉ូលីសស្រុក Su-Ngai Kolok ថា ការប៉ុនប៉ងដើម្បីបំផ្លាញ ពិធីបុណ្យអាហារប្រចាំឆ្នាំនៅក្នុងស្រុក Su-Ngai Kolok ទំនងជានៅពីក្រោយការផ្ទុះនេះ។ ស្របពេលគ្នានោះ ហេតុការណ៍មួយទៀត បានកើតឡើងនៅឯខេត្ត Patani នៅពេលដែលសន្តិសុខស្ម័គ្រចិត្តអាយុ៣៦ឆ្នាំម្នាក់បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែក។
