header ads

Sponsor

រិទ្ធី

នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ នេះ ក្នុងពិធីទទួលស្គាល់ក្រុមការងារប្រចាំខេត្តសៀមរាប លោក ពេជ្រ​ ស្រស់ប្រធានគណបក្សយុវជនកម្ពុជា បានចោទប្រកាន់ លោក សម រង្ស៊ី គឺជារនុកក្នុងយ៉ាងពិតប្រាកដរបស់គណបក្ស ប្រជាជនកម្ពុជា ដោយលោកបានអំពាវនាវមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅថ្ងៃខាងមុខ បើប្រជាពលរដ្ឋមិនទៅបោះឆ្នោតគឺគណបក្សប្រជាជនកម្ពុជានឹងឈ្នះឆ្នោតដាច់តែម្តង ក្នុងន័យនេះគឺលោក សម រង្ស៊ី ជាមនុស្សជួយជ្រោមជ្រែងឲ្យគណបក្សប្រជាជនកម្ពុជាបន្តកាន់អំណាចកាន់តែយូរ ពោលគឺលោក សម រង្ស៊ី គឺជារនុកក្នុងយ៉ាងពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជាតែម្តង។

សូមបញ្ជាក់ថា គណបក្សយុវជនកម្ពុជាបានប្រកាសទទួលស្គាល់ក្រុមការងារប្រចាំខេត្តសៀមរាប គែលោក ម៉ែន សារ៉ន ជាប្រធានគណៈពង្រឹងខេត្តអតីតជាសកម្មជនរបស់អតីតគណបក្សសង្រ្គោះជាតិប្រចាំខេត្តសៀមរាប និងលោក 
ឈុន សុគន្ឋ ជាប្រធានចលនាយុវជនរបស់គណបក្សយុវជនកម្ពុជាប្រចាំខេត្តសៀមរាប ជាអតីតក្រុមការ
ងារចលនាយុវជនមកពីអតីតគណបក្សសង្រ្គោះជាតិ ប្រចាំខេត្តសៀមរាប យើងរួមគ្នាដើម្បីអភិវឌ្ឍន៍ជាតិខ្មែរ
ឲ្យរីកចម្រើនជានិច្ចនិរន្ត។

សូមរំលឹកថា លោក សម រង្ស៊ី បានប្រកាសឱ្យប្រជាពលរដ្ឋធ្វើពហិការការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ក្នុងករណីគ្មានការចូលរួមពីគណបក្សសង្គ្រោះជាតិ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post