Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បើទោះជា ណូម័រ មានការហត់នឿយ និងជីវិតជាតារាត្រូវចេញថតសម្តែង និងធ្វើពិធីការិនីដល់ណាកន្លែងណាក៏នាងមិនដែលដកថយដើម្បីប្រមូលយកថវិកាសន្សំទុកចង់លើកមុខមាត់ក្រុមគ្រួសារឡើងទៅមុខទៀត។ ម៉្លោះហើយ ណូម័រ មួយរយៈចុងក្រោយនេះ បានប្រែប្រួលជីវភាពរស់នៅយ៉ាងលឿនមានផ្ទះទាន់សម័យនៅដូរឡានដូចព្យុះ។

ទើប​តែ​ទិញ​ផ្ទះ​១ជុង មិន​បាន​ប៉ុន្មាន​ខែ​ផង តារា​សម្ដែង​កញ្ញា អន រ៉ាស៊ី​សុមេត្តា ហៅ ណូម័រ បាន​បង្ហាញ​រថយន្ត​ថ្មី​១គ្រឿង​ទៀត​ហើយ ដោយ​នាង​ទើប​តែ​ទិញ​ចូល​ថ្ងៃ​នេះ​តែ​ម្ដង។

រថយន្ត​ដែល ណូម័រ ទើប​តែ​ទិញ​នោះ គឺ​ម៉ាក Lexus 470 ជា​ប្រភេទ​រថយន្ត​១ទឹក ដោយ​នាង​បាន​ប្រាប់​ថា ទិញ​ក្នុង​តម្លៃ៣៥,៧០០ដុល្លារ។ មុនទិញ​រថយន្ត​១គ្រឿង​នេះ នាង​បាន​លក់ Lexus RX300 ដែល​នាង​ធ្លាប់​ជិះ​កន្លង​មក ​​​ក្នុង​តម្លៃ​ជាង១ម៉ឺន​ដុល្លារ។

បើ​រាប់​ទាំង ​Lexus 470 ចាប់​តាំង​ពី​បោះជំហាន​ចូល​សិល្បៈ ​តារាសម្តែង ណូម័រ​ ប្រាប់​ថា ខ្លួន​បាន​ប្ដូរ​រថយន្ត​អស់៤គ្រឿង​ហើយ ក្នុង​នោះ​មាន​ទាំង Range Rover ស៊េរី​ឆ្នាំ២០១២ បូករួមទាំងរថយន្ត​ដែល​នាង​ជិះ​ដំបូង​គេម៉ាក ​កូរ៉ូឡា ​តម្លៃ​ជាង​៥ពាន់​ដុល្លារ។ “ជីវិតគឺជាការតស៊ូ ដរាបណានៅមានដង្ហើម បើអ្នកមិនបោះបង់ នោះក្តីស្រមៃរបស់អ្នកនឹងក្លាយជាការពិត (ធ្វើបុណ្យជាមួយឪពុកម្តាយ កូនចៅរកស៊ីមិនស្រយុធនោះឡើយ Mak Keo)”។ នេះជាសារបង្ហោះក្នុងហ្វេសប៊ុករបស់កញ្ញា ណូម័រ។

សម្តីដែល ណូម័រ បង្ហើបឡើងធ្វើបុណ្យជាមួយអ្នកមានគុណ ពិតជាងាយសម្រេចការងារអ្វីណាស់ ពោល គឺឲ្យតែធ្វើការងារអ្វីគិតអ្វីដូចបានគុណបុណ្យបារមីម្តាយឪពុកជួយ។ ដូច្នេះយុវជនមួយចំនួនដែលមិនសូវជាព្រួយបារម្ភពីសុខទុក្ខរបស់អ្នកមានគុណ គួរត្រឡប់មករកគាត់ពិចារណាឡើងវិញ ធ្វើបុណ្យទាន់ខែភ្លឺ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor