header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ក្រដាស់ប្រាក់លុយខ្មែរ ជាច្រើនជំនាន់ ត្រូវបានរៀបចំទុកដាក់ថែរក្សាបានយ៉ាងល្អ ពីសំណាក់លោកយាយម្នាក់ នេះក៏ព្រោះតែការស្រលាញ់ និងចង់ឲ្យកូនខ្មែរទាំងអស់បានស្គាល់ អំពី ក្រដាស់ប្រាក់លុយខ្មែរ។ នេះបើយោងតាមគណនីហ្វេសបុកមួយ បានបង្ហោះរូបភាព និងសារដែលបានរៀបរាប់ថា:

“លោកយាយ (ម៉ែចាស់) ខ្ញុំគាត់ខិតខំថែរក្សាទុកប្រាក់រៀលខ្មែរ ១ដុំ នេះឆ្លងកាត់ច្រើនសម័យកាល និង ឧបសគ្គជាច្រើនដែលខ្ញុំគិតមិនដល់ថាគាត់អាចទុកបានដោយ របៀបណានោះទេ ព្រោះកំឡុងពេលនោះ គាត់ក៍បានឆ្លងកាត់សង្រ្គាមក្នុងសម័យខ្មែរក្រហម។ ចៅសូមអរគុណលោកយាយ (ម៉ែចាស់) ខ្លាំងណាស់ដែលបានអភិរក្សប្រាក់រៀលខ្មែរមកដល់ពេលនេះ អោយក្មេងៗជំនាន់ក្រោយៗ ដូចជារូបចៅបានស្គាល់។

ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1955)

ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ1956-1972)

ប្រាក់រៀលខ្មែរសម័យសង្គមរាស្រ្តនិយម (ឆ្នាំ 1958-1973)

សម័យខ្មែរសាធារណៈរដ្ឋ (ឆ្នាំ 1974)

សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1979

សម័យសាធារណៈរដ្ឋប្រជាមានិតកម្ពុជា 1987

ចែករំលែកសំរាប់ក្មេងជំនាន់ក្រោយដែលមិនធ្លាប់បានឃើញផង”។ យ៉ាងណាមិញក្រោយពីបានបង្ហាញប្រាក់រៀលខ្មែរដែលកម្រនឹងបានឃើញ មានការចែករំលែកយ៉ាងច្រើនពីបណ្តាអ្នកលេងហ្វេសប៊ុក និងកោតសរសើរចំពោះលោកយាយដែលបានខិតខំថែរក្សាប្រាក់រៀលខ្មែរទុកបង្ហាញដល់កូនចៅជំនាន់ក្រោយឲ្យបានស្គាល់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post