
នៅថ្ងៃអាទិត្យ ៨កើត ឆ្នាំច សំរិទ្ធស័ក.ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ បានសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកថា៖ អ្វីដែលខ្ញុំនិយាយ ពេលនេះខ្ញុំបាននិងកំពុងធ្វើ និងមានការចូលរួមពីគ្រប់ស្រទាប់មហាជន សូមអរគុណនៃការចូលរួមទាំងអស់នេះដើម្បីមនុស្សទៅថ្ងៃអនាគត។ ការសរសេរនេះអមដោយរូបថាជាច្រើនសន្លឹកនៃការដាំដើមឈើ ដែលមានការចូលរួមពីសិស្សានុសិស្សផងដែរ។
លោកបណ្ឌិត សុខ ទូច បានលើកឡើងថា៖ ដើម្បីឱ្យបរិស្ថានស្អាត មិនមែនត្រឹមតែដើររើសសំរាមនោះទេ ដំណោះស្រាយមាន៤ចំណុចគឺ៖ ១- ការអប់រំនៅក្នុងគ្រឹះស្ថានសិក្សា ២- ស្ត្រីគឺជាជាងចម្លាក់ ឆ្លាក់កូនតាំងពីតូច ៣- ស្ថាប័នដែលពាក់ព័ន្ធត្រូវរៀបចំធុងដាក់សំរាមឱ្យបានគ្រប់គ្រាន់ និងកាម៉េរ៉ាពិនិត្យ ហើយត្រូវអនុវត្តការផាកពិន័យចំពោះរាល់ជនទាំងឡាយណាដែលចោលសំរាមដោយគ្មានការទុកដាក់ត្រឹមត្រូវ និង៤- នៅតាមរមណីយដ្ឋានត្រូវដាក់កន្ត្រកឬធុងសំរាម។
សូមអញ្ជើញទស្សនាកម្រងរូបថតនៃការដាំដើមឈើរបស់លោកបណ្ឌិត សុខ ទូច៖
















