Sponsor
រិទ្ធី

នៅថ្ងៃអាទិត្យ ៨កើត ឆ្នាំច សំរិទ្ធស័ក.ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅខេត្តព្រៃវែង បានប្រារព្ធ ទិវាភពផែនដី ឆ្នាំ២០១៨ ជាលើកទី៣នៅកម្ពុជា ក្រោមប្រធានបទ បញ្ចប់ការបំពុលដោយប្លាស្ទិក ក្រោមអធិបតីភាព ឯកឧត្តម អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយមានការចូលរួមពីក្រសួងបរិស្ថាន ប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស និង អាជ្ញាធរដែនដីខេត្ត ស្របពេលពិភពលោកកំពុងប្រារព្ធខួបនេះជាលើកទី៤៨ ក្នុងគោលបំណងរួបរួមគ្នាដើម្បីបញ្ជ្រាបការយល់ដឹង និងបំផុសដល់មនុស្សជាតិ ឱ្យកាន់តែស្រលាញ់ ថែរក្សា និងយល់នូវគុណតម្លៃដ៏មហាសាលនៃសម្បត្តិធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដីយើង គឺជាភពតែ១គត់ ក្នុងប្រព័ន្ធសុរិយគតិដែលអាចទ្រទ្រង់ជីវិតបាន។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា៖ ថ្វីបើប្លាស្ទិកជួយសម្រួលការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង ប៉ុន្តែប្លាស្ទិចគឺជាអាវុធលាក់មុខ ព្រោះសារធាតុពុលនៅក្នុងថង់ប្លាស្ទិកអាចបង្កនូវជំងឺកាចសាហាវនានាដល់មនុស្ស និងធ្វើឱ្យប៉ះពាល់គុណភាពទឹក និងដីរបស់យើងបាន។

ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋយើងចំណុច ដើម្បីបរិស្ថានល្អ៖

ទី១- ចូលរួមអប់រំពីបុគ្គលម្នាក់ៗ ឱ្យមានចំណេះដឹងទូលំទូលាយ ប្រែក្លាយចំណេះដឹងបរិស្ថាននេះឱ្យទៅជាបរិបទ    បរិស្ថានទូទាំងប្រទេស និងសាកលលោក

២- កុំបោះបង់ថង់ប្លាស្ទិកចូលទៅក្នុងបរិស្ថាន ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រព័ន្ឋអេកូឡូស៊ី ជាពិសេសជីវៈចម្រុះនៅក្នុងទឹក អាចទទួលរងនូវការស្លាក់ ដោយយល់ច្រលំថាជាចំណីនិងជ្រាបសារធាតុគីមីពុលចូលទៅក្នុងដី ធ្វើឱ្យប៉ះពាល់គុណទឹកនិងដី
៣- សូមកុំដុតថង់ប្លាស្ទិក ព្រោះវានឹងភាយឧស្ម័នពុល ដែលធ្វើឱ្យប៉ះពាល់ស្រទាប់អូហ្សូន (Ozone)យើង
៤- សូមកុំយកប្លាស្ទិក ច្រកអាហារក្តៅដែលធ្វើឱ្យចេញសារធាតុគីមីពុល បង្កនូវជំងឺមហារីកនានាដល់អ្នកបរិភោគ។

សូមបញ្ចាក់ថា ក្រសួងបរិស្ថានបានចេញអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពីគ្រប់គ្រងថង់ប្លាស្ទិកដែលមានគោលបំណងបង្កើនប្រសិទ្ឋភាពកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្ទាស្ទិក សំដៅធានាបាននូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និង សោភណ័ភាព។ មួយវិញទៀត ក្រសួងបានចេញប្រកាសអន្តរក្រសួងស្តីពីការកំណត់កម្រៃបន្ថែម លើការផ្តល់ប្លាស្ទិកដល់អតិថិជន ដោយចាប់អនុវត្តនៅតាមបណ្តាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ផ្តើមតាំងពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ មកម៉្លេះ។ ការដាក់កម្រិតការប្រើប្រាស់ថង់ប្លាស្ទិកមិនមែនមានតែនៅកម្ពុជាយើងទេ គឺមានប្រទេសជាច្រើនលើសកលលោកបាន និងកំពុងអនុវត្តតាមរយៈ ការយកពន្ឋលើការប្រើប្រាស់ថង់ប្លាស្ទិកការហាមឃាត់ការប្រើប្រាស់ថង់ប្លាស្ទិចទាំងស្រុង និងការកំណត់កម្រាស់នៃថង់ប្លាស្ទិកជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor