Sponsor
រិទ្ធី

កាលពីម៉ោងជិត១២យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ កម្លាំងនរគបាលជំនាញ ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីលោកស្រី ចាត សូរស្មី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានឆ្មក់ចូលត្រួតពិនិត្យក្នុងក្លឹបកម្សាន្តបុរស ដែលមានទីតាំងស្ថិតនៅជិតធនាគារខេត្ត ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ដើម្បីស្រាវជ្រាវរកមើលសារធាតុញៀនផ្សេងៗ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនរគបាលខេត្តព្រះសីហនុ មានប្រសាសន៍ឱ្យដឹងថា បើតាមរបាយការណ៍របស់នរគបាល បញ្ជាក់ថាក្រោយការត្រួតពិនិត្យជាមួយនឹងការធ្វើតេស្តទឹកនោមទៅលើបុគ្គលឹកបម្រើការក្នុងក្លឹបរួចមក នរគបាលមិនបានរកឃើញភាពអវិជ្ជមានណាមួយឡើយ។

លោកឧត្តមសេនីយ៍ទោ​រូបនេះបញ្ជាក់បន្ថែមថា ការឆ្មក់ចូលត្រួតពិនិត្យក្លឹបបុរសនេះ ធ្វើឡើងក្រោយពីនរគបាល ឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ វ៉ន វត្ថា ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅក្រុម២៣ ភូមិ១ សង្កាត់៤ ក្រុង​ព្រះសីហនុ​ ពីបទថាបានយកដបថ្នាំគេបោះចោលនៅជិតក្លឹបបុរសនេះ យកទៅលាយទឹកក្រូចឱ្យក្មេងៗ៣នាក់ ផឹកធ្វើឱ្យក្មេងៗមានអាការៈវង្វេងស្មារតី និងត្រូវបានក្រុមគ្រួសារនាំយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលសមត្ថកិច្ចដាក់ការសង្ស័យថាក្រែងមានការលួចប្រើថ្នាំញៀនក្នុងក្លឹប។

ជាមួយគ្នានេះនរគបាលក៍បានយកទឹកនោមក្មេងៗរងគ្រោះ និងទឹកនោមរបស់យុវជនសង្សយ័ទៅធ្វើតេស្តពិនិត្យផងដែរ ជាលទ្ធផលឃើញថា មានសារធាតុថ្នាំសប្បាយ (អ៊ិចស្តាហ្ស៊ី)។ ករណីនេះលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទមានប្រសាសន៍ជាសាធារណៈថា អាជ្ញាធរខេត្តព្រះសីហនុ នឹងមិនអនុញ្ញាតឱ្យជនណាមួយរួចខ្លួនពីការប្រព្រឹត្តបទល្មើសផ្ទុយនឹងច្បាប់ជាដាច់ខាត ទោះជននោះជាជនបរទេសក៍ដោយ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor