
ថ្មីៗនេះ លោក ស៊ន តារា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល បានលើកឡើងថា៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឈ្នះមនុស្សតែ៤ប្រភេទប៉ុណ្ណោះគឺ១- មនុស្សមានទ័ព ២-មនុស្សលោភលន់ (ស្រណោះទ្រព្យនិងបុណ្យស័ក្ក) ៣- មនុស្សស្លាប់ និង៤-មនុស្សជាប់គុគ។ ហើយ៤ចំណុចនេះក្លាយជាទីផ្សារគំរាមកំហែងដើម្បីគ្រប់គ្រងអំណាច។
អតីតគ្រូបង្រៀនទស្សនវិទ្យានៅសាកលវិទ្យាល័យភូមិន្ទរូបនេះបានឆ្លើយតបទៅនឹងសំណួររបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យថា៖ មិត្តស៉ីភីភី និងជួងខ្លះដៀលចំអកឲ្យខ្ញុំថា "បើខ្លាំងពូកែ និងឆ្លាតអ៊ីចឹងម៉េចមិនបើកបក្សថ្មីខ្លួនឯង១ទៅ?"
លោក តារា បានតបថា "មានតែមនុស្សល្ងង់ទេដែលយកពូថៅទៅពុះទូកដែលកំពុងតែជិះរួមគ្នា នៅកណ្តាលសមុទ្រចែកគ្នា។ មនុស្សឆ្លាត ពូកែ និងមានគុណធម៌គឺជួយចូកជួយចែវឲ្យអស់ពីកម្លាំងកាយចិត្តដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន”។


