Sponsor
អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ជាពិសេសកម្មករ-កម្មការិនី ចូលរួមរក្សាសន្តិភាពឲ្យខានតែបាន ដើម្បីរក្សាការពារមុខរបរ អាជីព និងការងារ ដែលកំពុងមានសព្វថ្ងៃ។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសហជីព-កម្មករចំនួន ៤,៣៥០នាក់ នៅសាលមហោស្រពកោះពេជ្រ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ សម្តេចតេជោ បានថ្លែងថា ការពារសន្តិភាព គឺដើម្បីការពារមុខ និងអាជីពការងារ ដែលកំពុងតែមាននាពេលបច្ចុប្បន្ន។

ទន្ទឹមនឹងនេះ សម្តេចនៅតែបន្តអំពាវនាវឲ្យពលរដ្ឋទូទាំងប្រទេសបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាទៀត ដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចម្រើនថែមទៀត។ សម្តេចតេជោ ហ៊ុន សែន នឹងបន្តធ្វើជានាយករដ្ឋមន្រ្តីយ៉ាងហោចណាស់មានរយៈពេល២អាណត្តិទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor