
ភ្នំពេញៈ អ្នកដំណើរម្នាក់ៗត្អួញត្អែរនឹងព្រូឡានក្រុងក្រុមហ៊ុន “អូឡុនពេជ្រ” ចេះតែដាក់មនុស្សគ្មានឈប់ ហូរហែតាមផ្លូវ ខណៈធ្វើដំណើរពីភ្នំពេញកោះកុង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨នេះ។ ពលរដ្ឋជាអ្នកដំណើរស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ឬស្ថាប័នពាក់ព័ន្ធជួយពិនិត្យមើល និងដោះស្រាយជាបន្ទាន់ផង។
អ្នកដំណើរជាច្រើននាក់ ដែលកំពុងស្ថិតនៅលើរថយន្តក្រុង អូឡុនពេជ្រ សម្តែងការមិនពេញចិត្តចំពោះ រថយន្តឈប់យកម៉ូយតាមផ្លូវ ដើម្បីយកប្រាក់ដាក់ហោប៉ៅខ្លួន (តៃកុងរថយន្ត) ។ជាពិសេសទៀតនោះអ្នកដំណើរទាំងអស់ព្រួយបារម្ភចំពោះបញ្ហាគ្រោះថ្នាក់ ដែលអាចនិងកើតឡើងយ ដោយប្រការណាមួយ ដោយសាផ្ទុកលើសទម្ងន់ ។ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រអគ្គស្នងការដ្ឋាននគរបាលជាតិ៕



